រថយន្តក្រឡាប់នៅក្នុងប្រទេសថៃចេញសុទ្ធតែឈើគ្រញូងមានសសេរសុទ្ធតែអក្សរខ្មែរ

ចែករំលែក៖

ប្រទេសថៃ៖​បើតាមការដកស្រង់ចេញពីសារព័ត៌មានក្នុងប្រទេសថៃបានឱ្យដឹងថាៈ​ មានរថយន្តនីសាន់ពណ៌ខ្មៅថៃ១គ្រឿងបានបើកក្រឡាប់ក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ កាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦​ ក្អួតចេញសុទ្ធតែឈើគ្រញូង មានសសេរអក្សរខ្មែរ គេសង្ស័យជាឈើរបស់ឈ្មួញខ្មែរ ខណៈរថយន្តបើកបុកបង្គោលភ្លើង១ដើមបាក់រាបដល់ដី សង្ស័យរថយន្តនោះបើករត់គេចពីការតាមចាប់របស់តម្រួតថៃ។​ សេចក្តីរាយការណ៍ពីសារព័ត៌មានថៃដដែលឱ្យដឹងទៀតថា ក្រោយពីកើតហេតុភ្លាមគេឃើញមានមនុស្ស២នាក់បើកទ្វាររត់ចេញពីក្នុងរថយន្តគេចខ្លួនបាត់បន្សល់រថយន្តនិងឈើគ្រញូងនៅកន្លែងកើតហេតុ។​ លុះបន្ទាប់មកគេសង្កេតឃើញតម្រួតថៃនិងមន្រ្តីជំនាញព្រៃឈើចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។​ ក្នុងនោះគេឃើញក្នុងរថយន្តខាងលើមានដឹកផ្ទុកឈើគ្រញូងមុខធំដែលគេប៉ាន់ប្រម៉ាណមានតម្លៃរាប់ម៉ឺនដុល្លារ ចំនួន៣០ដុំ ។
​សេចក្តីរាយការណ៍ឱ្យដឹងបន្តថា ឈើគ្រញូងទាំងនោះត្រូវបានឈ្មួញដឹកចេញពីតំបន់ អភិរក្សឧទ្យានជាតិប៉ាងស៊ីដា ហើយក្នុងគោលបំណងដឹកឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា។​ ប៉ុន្តែជួបហេតុអាក្រក់ក៏រងការក្រឡាប់រថយន្តនោះតែម្តង។
​ឈើគ្រញូងនិងរថយន្តម៉ាកនីសាន់ត្រូវបានមន្រ្តីជំនាញព្រៃឈើថៃ ស្ទូចយកមករក្សាទុកនៅអង្គភាពព្រៃឈើណាងណាំសៃដើម្បីទុកចាត់ការតាមផ្លូវច្បាប់។
​សូមបញ្ជាក់ថាបទល្មើសព្រៃឈើត្រូវបានប្រទេសក្នុងតំបន់អាស៊ានចាត់ទុកថាជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ផងដែរ៕​

image image image

ដោយសំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print