ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ប្រតិភូអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ដឹកនាំដោយលោកពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌអមដំណើរដោយអភិបាលរង សមាជិកសមាជិកាអនុសាខាកាកបាទក្រហមព្រមទាំងគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌជាច្រើនរូបផ្សេងទៀតបានពាំនាំយកអំណោយរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនប្រជាពលរដ្ឋក្រីក្រ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌក៏បានពាំនាំនូវប្រសាសន៏ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា ដែលជានិច្ចកាលសម្តេចតែងតែបានគិតគូយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋយើងជួបការលំបាក ហើយសម្តេចក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណាយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ហើយត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ឲ្យដឹងដែរថា អំណោយដែលត្រូវនាំយកមកចែកជូនពលរដ្ឋនៅថ្ងៃនេះមានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកាចំនួន៥០០០០រៀលផងដែរ៕ តាឡឹម