ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា ថ្លែងផ្តាំផ្ញើទៅអ្នកបន្តវេនជានាយករដ្ឋមន្ត្រីនៅពេលអនាគត សូមប្រើថវិការវិភាជថវិការទៅលើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលប្រើពាក្យថា បែកចែកផ្លែផ្កាប្រកបដោយសមធម៌ និងដឹកនាំក្របខណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍន៍។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ពាក្យបែងបែងផ្លែផ្កាប្រកបដោយសមធម៌ គឺសំដៅដល់វិភាជថវិការទាំងឡាយ ដើម្បីបម្រើដល់ផលប្រយោជន៍ឱ្យដល់មនុស្សទាំងអស់គ្នា ដូចជាទាក់ទងការធ្វើផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ទាំងអស់នេះគឺជាផ្លែផ្កានៃការបែងចែកកំណើនសេដ្ឋកិច្ចដោយសមធម៌ធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើន។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់អ្នកបន្តវេនអនាគតនាយករដ្ឋមន្ត្រីកម្ពុជាថា ត្រូវធ្វើការបន្តនូវការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពង្រឹងសេដ្ឋកិច្ច។ សម្ដេចតេជោបានផ្ដាំថាការចំណាយណាដែលមិនចាំបាច់មិនត្រូវធ្វើការចំណាយនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការធ្វើហេដ្ឋារចនាសម្ព័ន្ធពង្រឹងដល់សេដ្ឋកិច្ចនេះគឺជាការបែងចែកផ្លែផ្កានៃកំណើតសេដ្ឋកិច្ចប្រកបដោយសមធម៌ ដែលសំដៅទៅដល់ការបែងចែកនៃសេដ្ឋកិច្ចទៅលើហេដ្ឋារចនាសម្ព័ន្ធ។
សម្ដេចថា៖ «កុំចាយលុយខ្ជះខ្ជាយរបស់ណាដែលមិនត្រូវចាយកុំចាយត្រូវទុកលុយ» ៕
ដោយ : សិលា