ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយសារសំឡេងមួយ របស់លោកឆាំ ឆានី សកម្មជនរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលណែនាំឱ្យ ធ្វើសកម្មភាពញុះញង់អុជអាលបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងបំផ្លាញដំណើរការបោះឆ្នោតនៅកម្ពុជា។
សម្ដេចតេជោ ថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំចង់ឲ្យបងប្អូនបានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសបុកវាយសំដៅមកលើខ្ញុំនិងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ល្បិចបំបែកបំបាក់និងភាពពិសពុលរបស់ក្រុមនេះនឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស។ នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់ដែលម៉ាឡេសុីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច។
សម្ដេចតេជោ ផ្តាំទៅ ឆានី ថា៖ សម្តេចសខេងជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រីហើយនេះ ជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ឯការ
ទទួលស្គាល់ឬមិនទទួលស្គាល់វាជារឿងរបស់គ.ជ.ប។ បើពួកអស់លោកល្ងង់និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះតើពេលណាទើបមានសេចក្តីសុខ៕ដោយ៖សហការី