សម្ដេចតេជោ ហ៊ុន សែន ផ្តាំផ្ញើដល់បណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាផង, «កុំឡប់វិភាគឲ្យមនុស្សងាប់»

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា លោកបណ្ឌិត សេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ជាតិ៣ជំនាន់ចូលស្រុកខ្មែរ តាមប្រទេសថៃ ដោយសារថៃមានការប្រែប្រួលនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់លោកបណ្ឌិត សេង សារី ឱ្យជូនជនក្បត់ជាតិ៣ជំនាន់មកកម្ពុជាដោយខ្លួនឯងមក។ សម្តេចបានបន្តថា កុំផ្តល់យោបល់ឱ្យគេមកងាប់ឱ្យសោះ ព្រោះអ្នកឯងវិភាគយូរៗទៅ ឡប់ហើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងដោយមិនចាំឈ្មោះតែទំនងជាសំដៅទៅលើ សម រង្ស៊ី ថា រដ្ឋាភិបាលនិងស្វាគមន៍ដោយ BM-21 ប្រសិនជាទណ្ឌិតរូបនេះហ៊ានចូលប្រទេសកម្ពុជាតាមច្រកព្រំដែនថៃនោះ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះក៏ដោយឆ្លើយតបជាមួយនឹងអ្នកវិភាគលោក សេង សារី ដែលបានថាលោក សម រង្ស៊ី អាចចូលមកកាន់ប្រទេសកម្ពុជាវិញតាមរយៈព្រំដែនកម្ពុជាថៃ បន្ទាប់ពីប្រទេសនេះបានរកឃើញមេដឹកនាំថ្មី។

សម្ដេចតេជោ ហ៊ុនសែន លើកឡើងថានេះជាការវិភាគដែលឆ្កួតឡប់ធ្វើឲ្យមនុស្សស្លាប់។

សម្ដេចតេជោ ហ៊ុនសែន ថ្លែងថា៖ «កុំឡប់វិភាគឲ្យមនុស្សងាប់»។
សម្តេចមានប្រសាសន៍លើកឡើងថា, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សន្យាជាមួយសម្ដេច៤ដង មិនឲ្យជនក្បត់ជាតិ៣ជំនាន់ ចូលម៉ាឡេស៊ីទេ តែគេមកតាមវិស័យឯកជនប្រើលិខិតឆ្លងដែនបារាំង ។
ទាក់ទងនឹងក្រុមក្បត់ជាតិនៅក្រៅប្រទេសរៀនចំយុទ្ធនការវាយមកសម្ដេច ​និង គ.ជ.បនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានព្រមានសារជាតិថ្មីទៅដល់ក្រុមក្បត់ជាតិទាំងនោះដែល​មាន​បំណងចង់បំផ្លាញសន្តិភាពថា នរណាក៏ដោយឱ្យតែហ៊ានធ្វើចលនាដែលនាំឱ្យ​អសន្តិសុខ​សាធារណៈ ​និងមានចេតនាចង់បំផ្លាញសុខសន្តិភាព នឹងមិនលើកលែងនោះទេ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print