ក្នុងឱកាសទិវាកុមារអន្តរជាតិ១មិថុនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅដល់សាលា Yuying ក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ដើម្បីសួរសុខទុក្ខគ្រូបង្រៀននិងសិស្សានុសិស្ស និងសម្តែងការជូនពរទិវាកុមារអន្តរជាតិចំពោះកុមារ និងក្មេងជំទង់នៅទូទាំងប្រទេសចិន ។
លោក Xi Jinping បានគូសបញ្ជាក់ថា កុមារនិងក្មេងជំទង់ជាអនាគតរបស់មាតុប្រទេស ជាក្តីសង្ឃឹមរបស់ប្រជាជាតិចិន ។ កុមារនិងក្មេងជំទង់របស់ចិនក្នុងយុគសម័យថ្មីគួរតែក្លាយជាកុមារល្អដែលមានឧត្តមគតិ មានសុបិន ចូលចិត្តរៀនសូត្រ ចូលចិត្តធ្វើពលកម្ម ចេះដឹងគុណ ចេះរាប់អានគ្នាយ៉ាងស្និទ្ធស្នាល ហ៊ានច្នៃប្រឌិតថ្មី ហ៊ានតស៊ូព្យាយាមនិងមានការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ក្នុងវិស័យសីលធម៌ ប្រាជ្ញា កម្លាំងកាយ ការវិនិច្ឆ័យខាងសោភណភាពនិងសមត្ថភាពពលកម្ម ។
លោករំពឹងទុកថា សិស្សានុសិស្សទាំងឡាយនឹងមានឧត្តមគតិខិតខំរៀនសូត្រ ដើម្បីកសាងប្រទេសជាតិដ៏ខ្លាំងក្លានិងចូលរួមចំណែកដល់ ការស្តារភាពរុងរឿងនៃប្រជាជាតិ កុំធ្វើឲ្យឳពុកម្តាយ បក្សនិងប្រជាជនអស់សង្ឃឹម ៕
រូបថត : chineserd