ចូលរួមរំលែកទុក្ខ! រថយន្តកុងតឺន័របុកម៉ូតូបញ្ច្រាសទិសគ្នាស្លាប់ម្នាក់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: បុរសម្នាក់បានស្លាប់គួរអោយសង្វេគនិងតក់ស្លុតបំផុតដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័របុកម៉ូតូដែលជិះបញ្ច្រាសទិសគ្នាផ្អើលដល់អ្នកភូមិទាំងយប់នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពី
វេលាម៉ោង១០និង៤៩នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៣-១៥៤ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសាក្សីបានអោយដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AA-3565 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយធ្វើដំណើរពីលិចមកកើតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៥៣-១៥៤ ខណៈនោះស្រាប់តែមានរថយន្តកុងតឺន័រពាក់ស្លាកលេខ ភ្នំពេញ4A-4241 អ្នកបើកបររថយន្ត (មិនស្គាល់អត្តសញ្ញាណ្ណ)ធ្វើដំណើរបញ្ច្រាសគ្នាក៏បុកម៉ូតូពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួន បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ចំពោះវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋានគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់។

ចំណែកសាកសពសមត្ថកិច្ចបានលើកយកមកតម្កល់នៅវត្តសុវណ្ណរាម ដើម្បីរង់ចាំសាច់ញាតិមកធ្វើបុណ្យតាមប្រពៃណី។

...

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកភាគីខាងណាជាអ្នកខុសពិតប្រាកដ៕ ដោយសុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print