ខេត្តកំពង់ស្ពឺ÷ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយអង្គភាពយើងដឹងនៅព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៣នេះថា មានករណីស្ត្រីម្នាក់បានដេកស្លាប់នៅក្នុងស្រែបង្កការភ្ញាក់ផ្អើល ដោយគេសង្ស័យថាស្ត្រីខាងលើអាចនឹងផឹកថ្នាំបំពុលសត្វកណ្តុរដែលមានកំប៉ុងថ្នាំនៅជិតនោះ។ ប្រភពបន្តទៀតថា ស្ត្រីខាងលើមានជំងឺរុំារ៉ៃប្រចាំកាយយូរឆ្នាំមកហើយ មូលហេតុដោយសារតែប្តីរបស់គាត់បានចុះចោលនេះបើតាមការបញ្ជាក់របស់ឈ្មោះ ហាយ ចិន្តា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្អូនបង្កេីតរបស់សព។
សមត្ថកិច្ចបានអោយដឹងថា សពមានឈ្មោះ ហាយ ចរិយា ភេទស្រី អាយុ ៥៣ឆ្នាំ នៅភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២៣។
ក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបានទៅពិនិត្យ វិភាគដោយមានការចូលរួមពីកម្លាំងប៉ុស្តិ៍សហការជាមួយលោកមេឃុំ លោកមេភួមិ ក្រុមគ្រួពេទ្យបង្អែក បានធ្វើការត្រួតពិនិត្យលើសាកសព និងមានការបំភ្លឺពីប្អូនជនរងគ្រោះផងនោះដោយបញ្ជាក់ច្បាស់ថាសពស្ត្រីខាងលើពិតជាមានជំងឺរុំារៃ៉យូរឆ្នាំមកហេីយ ។
ក្រោយមកសមត្ថកិច្ចបានប្រគល់សពស្ត្រីខាងលើអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ÷ចន្ទ លីហ្សា