ត្រៀមបញ្ជូនខ្លួ​នមុខសញ្ញាគ្រឿងញៀនខុសច្បាប់ ០៤នាក់​ ទៅតុលាការ​ខេត្ត​បាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង៖ មុខសញ្ញាគ្រឿងញៀនខុសច្បាប់ ០៤នាក់​ បន្ទាប់ពី​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣។

មន្ត្រី​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​​ ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល កាលពីយប់ថ្ងៃទី​០១​ ខែមិថុនា​ ឆ្នាំ​២០២៣​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាបបានករណីរក្សា​ទុក​ ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ០២ករណី ក្នុងបទល្មើសជាក់ស្តែង​​។

ការបង្ក្រាបលេីកទី១ វេលាម៉ោង១៩និង៣០នាទី នៅចំណុចក្បាលអាង ភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់​ឈ្មោះ ហ៊ី កង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៤ថង់ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ។

ការបង្ក្រាបលេីកទី២ វេលាម៉ោង ២២និង២០នាទី នៅចំណុចបួនមុខ ភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ១.ឈ្មោះ ពិ សុជាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ២.ឈ្មោះ រើន រ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និង៣.ឈ្មោះ ភ័ណ្ឌ ពុតជី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរស្មីនិមិត្ត ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ និងទូរស័ព្ទដៃចំនួន ០១គ្រឿង ។

...

បច្ចុប្បន្ន ជនសង័្សយទាំង០៤នាក់ រួមនិងវត្ថុតាង​ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញខេត្ត ត្រៀម​បញ្ជូនខ្លួន​ទៅតុលាការ​ ដេីម្បីចាត់ការបន្តនីតិវិធី​ច្បាប់៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print