ម៉ូតូបុកគ្នាបណ្តាលឱ្យមនុស្សស្លាប់ទាំងសងខាង នៅស្រុកបាកាន

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ បុរសម្នាក់ស្លាប់នៅកន្លែងកើត ខណៈ​ដែលបុរសម្នាក់ទៀតស្លាប់ពេល​មិត្តភក្តិដឹកយកទៅ​សង្គ្រោះ​នៅ​មណ្ឌលសុខភាព​ បន្សល់ទុកតែម៉ូតូ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបើកបរក្នុងទិសដៅច្រាសគ្នា នៅលេីកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ​២០៥-២០៦ ស្ថិតនៅភូមិព្រៃស្វាយ​ ឃុំបឹងខ្នារ​ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង​១០និង៣០នាទី​យប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣​ ។

លោកវរសេនីយ៍ទោ ប្រាក់ យូស័រ អធិការរងនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកវេ៉វអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1L-3257 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកេីត បើកបរដោយឈ្មោះ​ ឆឹង​ នួន​ ភេទប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់នៅភូមិដេីមច្រេស​ ឃុំបឹងខ្នារ​ ស្រុកបាកាន (ស្លាប់នៅកន្លែងកេីតហេតុ) ពេលមកដល់ចំណុចកេីតហេតុខាងលេីបានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកឃ្លីក
ពណ៌សលាយខៀវ ពាក់ស្លាកលេខបាត់ដំបង 1N-5379​ ដែលបេីកបរពីកេីតទៅលិច ដោយពុំស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ត្រូវបានមិត្តភក្តិដឹកទៅមណ្ឌលសុខភាព​ដេីម្បីជួយសង្គ្រោះ។

លោកអធិការរងបានបន្តថា ក្រោយសមត្ថកិច្ចធ្វើការស៊ើបសួរគ្រូពេទ្យអំពីបុរសរងគ្រោះ​ លោកគ្រូពេទ្យបានបញ្ជាក់ថា ជនរងគ្រោះដែលមានមិត្តភក្តិជូនមកមណ្ឌលសុខភាពបានស្លាប់ពេលបញ្ជូនមកដល់មណ្ឌលសុខភាព។ ក្រោយឮដូចនេះមិត្តភក្តិរបស់ជនរងគ្រោះបានលើកសាកសពដាក់ម៉ូតូដឹកទៅទិសខាងលិចបាត់ទៅ ដោយពុំបានកត់ត្រាអំពីអត្តសញ្ញាណទាន់នោះទេ ។

...

សូមជម្រាបថា​ ចំពោះសពឈ្មោះ​ ឆឹង​ នួន​ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំង០២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារជាបណ្តោះអាសន្ន៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print