អុីរ៉ង់បង្កើតសម្ព័ន្ធភាពទាហានជើងទឹក ជាមួយប្រទេសក្នុងតំបន់ឈូងសមុទ្រ ជាមួយឥណ្ឌានិងប៉ាគីស្ថាន

ចែករំលែក៖

អគ្គមេបញ្ជាការកម្លាំងទាហានជើងទឹកអុីរ៉ង់លោក Shahram Irani បានប្រកាសពីគម្រោងបង្កើតសម្ព័ន្ធភាពកម្លាំងទាហានជើងទឹក៣ប្រទេស គឺឥណ្ឌានិងប៉ាគីស្ថាន។

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា មេបញ្ជាការទ័ពជើងទឹកអ៉ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោកនិងអារ៉ាប៊ីសាអូ៊ឌីត ព្រមទាំងប្រទេសចំនួន៣ទៀត ដែលនៅជាប់ឈូងសមុទ្រពែរ្ស (Persian Gulf) កំពុងមានផែនការបង្កើតសម្ព័ន្ធភាពកងកម្លាំងជើងទឹកមួយ ដែលនឹងរួមមានទាំងឥណ្ឌាក៏ដូចជាប៉ាគីស្ថានផងដែរ។
មេបញ្ជាការយោធាជើងទឹកអ៉ីរ៉ង់ លោក សារ៉ាម អ៉ីរ៉ានី (Shahram Irani) បាននិយាយយ៉ាងដូច្នេះថា «បណ្តាប្រទេសនៅក្នុងតំបន់នាពេលនេះ បានដឹងច្បាស់ហើយថា មានតែកិច្ចសហប្រតិបត្តិការរវាងគ្នាទេ ទើបអាចនាំមកនូវសន្តិសុខក្នុងតំបន់»។ លោក អ៉ីរ៉ានី មិនបានរៀបរាប់លម្អិតខ្លាំងឡើយអំពីសម្ព័ន្ធភាពនេះ ប៉ុន្តែលោកអះអាងថា វានឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗ ហើយប្រទេសដែលចូលរួមក្រៅពីអ៉ីរ៉ងនិងអារ៉ាប៊ីសាអូ៊ឌីត មានដូចជា អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន កាតា៛ អ៉ីរ៉ាក់ ប៉ាគីស្ថាន និងឥណ្ឌា។
មួយរយៈចុងក្រោយនេះ ទីក្រុងតេហេរ៉ង់ បានព្យាយាមផ្សះផ្សាទំនាក់ទំនងល្អក់កកររបស់ខ្លួន ជាមួយបណ្តារដ្ឋអារ៉ាប់មួយចំនួន នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស។ កាលពីខែមីនា ឆ្នាំនេះ អារ៉ាប៊ីសាអូ៊ឌីតនិងអ៉ីរ៉ង់ ទើបតែបានបញ្ចប់អរិភាពរយៈពេល៧ឆ្នាំរបស់ពួកគេ ក្រោមកិច្ចព្រមព្រៀងដែលជួយសម្រុះសម្រួលដោយប្រទេសចិន ក្រោមហេតុផល ភាពចាំបាច់សម្រាប់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់៕ ដោយធីរីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print