យ៉ែម ស្រីពេជ្រ ប៉ះជាមួយ យឹម សម្បត្តិ ក្នុងរឿង «កូនក្រមុំលោកមេឃុំ»

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីរាងតូចច្រឡឹងកញ្ញា យ៉ែម ស្រីពេជ្រ ទទួលបានតំណែងតួឯកស្រីជាលើកដំបូងក្នុងខ្សែភាពយន្ត

...
ភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ គឺរឿង «កូនក្រមុំលោកមេឃុំ»។ ក្នុងខ្សែភាពយន្តភាគបែបកំប្លែងស្រុកស្រែនេះនឹងត្រូវជួបគ្នាជាលើកដំបូងជាមួយនឹងតួឯកប្រុសលោក យឹម សម្បត្តិ ផងដែរ។

យ៉ែម ស្រីពេជ្រ បញ្ជាក់ក្នុងកម្មវិធីក្រុងពាលីបើកដំណើរការផលិតខ្សែភាពយន្តភាគខាងលើកាលពីថ្ងៃទី២២ ខែមិថុនានេះ ថា ចាប់តាំងពីចុងឆ្នាំ២០១៥ និងដើមឆ្នាំនេះ នាងទទួលថតរឿងបានច្រើនជាងមុន។ នាងបញ្ជាក់ដែរថា សម្រាប់នាងមិនសំខាន់ថា តួឯក ឬតួរងទេបង តួណាក៏សំខាន់ ព្រោះសុទ្ធតែជាផ្សំនៃរឿងទាំងមូល ដែលមិនអាចខ្វះគ្នាបាន។

នាងបញ្ជាក់ថា ក្នុងខ្សែភាពយន្តភាគថ្មីខាងលើនាងសម្តែងជាតួឯករួមជាមួយនឹងតារាប្រុសលោក យឹម សម្បត្តិ ដែលនាងសម្តែងជាតួស្រីឈ្មោះ ម៉ាលី ជាតួអង្គស្រីស្អាតកូនស្រីលោកមេឃុំ។ នាងបញ្ជាក់ដែរថា នាងពិតជាពេញចិត្តដែលអ្នកជ្រើសរើសតួសម្តែងរបស់ក្រុមផលិតករមកពីប្រទេសថៃពេញចិត្តទទួលយកនាងដែលត្រូវសម្តែងជាប្រភេទតួអង្គមានចរិកឆ្នាសឆ្នើម ពូកែឌឺដងក្លាហានមិនខ្លាចអ្នកណា។ ទន្ទឹមនឹងបានឱកាសសម្ដែងតួឯកក្នុងរឿងភាគថ្មីនេះ នាងបន្តឲ្យដឹងទៀតថា នឹងខិតខំព្យាយាមសម្ដែងឲ្យបានល្អ ដើម្បីទទួលបានការគាំទ្រច្រើនជាងមុនពីសំណាក់ប្រិយមិត្ត។

តារាសម្តែងប្រុសលោក យឹម សម្បត្តិ បញ្ជាក់ដែរថា នេះគឺជាលើកដំបូងដែលលោកត្រូវបានសម្តែងរួមជាមួយនឹងតួឯកស្រីកញ្ញា យ៉ែម ស្រីពេជ្រ។ លោកថា លោកនឹងត្រូវសម្តែងជាតួប្រុសឈ្មោះ ឆៃយ៉ា ជាកម្លោះនិស្សិតស្រុកស្រែ និងជាកូនប្រុសរបស់លោរដ្ឋមន្ត្រីស្រលាញ់ធម្មជាតិ និងបញ្ចប់ការងារផ្នែកកសិកម្មហើយបានរងកណ្តាប់ដៃតួឯកស្រីគ្រាដែលលោកទើបនឹងទទួលបានតំណែងជាបាឡាត់ស្រុកនៅតំបន់ដែលតួឯកស្រីរស់នៅ។ លោកបញ្ជាក់ដែរថា រឿងខាងលើគឺមានទេសភាពស្រុកស្រែបែបធម្មជាតិ និងឈុតឆាកកំប្លែងច្រើនដែលលោកពិតជាពេញចិត្ត ហើយរំពឹងថា ខ្សែភាពយន្តខាងលើនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។

អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោក សុផាឆៃ វីរៈភូជុងង្គ បានបញ្ជាក់ក្នុងកម្មវិធីខាងលើដែរថា លោកពិតជាសប្បាយរីករាយដែលខ្សែភាពយន្តដែលផលិតដោយស្ថានីយទូរទស្សន៍របស់លោកទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកក៏ថ្លែងកោតសសើរពីសមត្ថភាព និងទេពកោសលរបស់សិល្បករខ្មែរដែលធ្លាប់បានសម្តែង និងទទួលបាការគាំទ្រច្រើនពីទស្សនិកជន។

លោកបញ្ជាក់ថា បើទោះបីជាតារាសម្តែងរបស់កម្ពុជាមិនធ្លាប់ឆ្លងកាត់ការហ្វឹកហាត់នៅសាលាអាជីពក្តីក៏ពួកគេមានទេពកោសល្យសមត្ថភាពខ្ពស់ក្នុងការសម្តែង ហើយបើទោះបីជាតម្លៃខ្លួននៃការសម្តែងទទួលបាននៅមានចំនួនតិចតួចជាងតារាសម្តែងនៅប្រទេសថៃក្តី។ លោកក៏រំពឹងដែរថា ខ្សែភាពយន្តភាគរឿង «កូនក្រមុំលោកមេឃុំ» ដែលចាប់ផ្តើមផលិតនៅពេលនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេចាក់បញ្ចាំងនៅពេលខាងមុខ៕

IMG_2576

IMG_2481

IMG_2486

IMG_2517

IMG_2521

IMG_2562

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print