ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាននៅកាណាដា

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា កាណាដាកំពុងប្រឈមមុខនឹងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន ខណៈដែលមានការព្យាករថា អាកាសធាតុក្តៅនិងស្ងួតនឹងបន្តរហូតដល់ចុងរដូវក្តៅនៃឆ្នាំ២០២៣នេះ។

ភ្លើងកំពុងឆេះព្រៃដែលកើតមាននៅក្នុងខេត្តនិងដែនដីស្ទើរតែទាំងអស់របស់កាណាដា ហើយមន្ត្រីរដ្ឋាភិបាលសហព័ន្ធបានព្រមានពីការកើនឡើងនូវហានិភ័យនៃភ្លើងឆេះព្រៃនេះរហូតដល់ខែសីហា។ អណ្ដាតភ្លើងបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅភាគខាងកើតប្រទេស ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនក្នុងតំបន់ណូវ៉ា ស្កូទីយ៉ា (Nova Scotia) ក៏ដូចជាអ្នករស់នៅតាមបណ្តោយឆ្នេរសមុទ្រកេប៉ិក (Quebec)។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Wallbridge Mining Company បានផ្អាកសកម្មភាពរុករករ៉ែមាសរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារតែភ្លើងឆេះព្រៃនេះ។ បច្ចុប្បន្ន មានភ្លើងឆេះព្រៃសកម្មចំនួន៤១៣កន្លែងដែលក្នុងនោះ ២៤៩កន្លែងត្រូវបានគេចាត់ទុកថាមិនអាចគ្រប់គ្រងបាន ហើយមនុស្សប្រហែល ២៦,០០០នាក់ កំពុងស្ថិតក្រោមការបញ្ជាឱ្យជម្លៀសខ្លួននៅទូទាំងប្រទេសកាណាដា។
កត្តាភ្លើងឆេះព្រៃ គឺជាគ្រោះធម្មជាតិដ៏មហន្តរាយបំផុតទីពីរនៅកាណាដា បន្ទាប់ពីទឹកជំនន់បានបំផ្លាញផ្ទះសម្បែង ប៉ះពាល់ដល់ផលិតកម្មប្រេង និងឧស្ម័ននៅក្នុងខេត្តផលិតប្រេងឆៅដ៏សំខាន់នៃរដ្ឋអាល់បឺតា (Alberta) ដោយបង្កឱ្យមានការបំពុលខ្យល់ទាំងក្នុងប្រទេសកាណាដា និងសហរដ្ឋអាមេរិក៕ ដោយធីរីណា

...

រូប​ថត​ : vtv.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print