ភ្នំពេញ : ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ១២ រូប ៖
១-ឧត្តមសេនីយ៍ឯក ផន សុភា
២-ឧត្តមសេនីយ៍ទោ សាយ សោភ័ណ្ឌ
៣-ឧត្តមសេនីយ៍ទោ គឹម ម៉េងហេង
៤-ឧត្តមសេនីយ៍ទោ សៀម ចាន់សុជាតិ
៥-ឧត្តមសេនីយ៍ទោ អែម សារិន
៦-ឧត្តមសេនីយ៍ទោ លឹម ធាង
៧-ឧត្តមសេនីយ៍ទោ ប៊ុន សុីផៃ
៨-ឧត្តមសេនីយ៍ទោ ធុច ខេមរិន្ទ
៩-ឧត្តមសេនីយ៍ទោ គឺ សុផន
១០-ឧត្តមសេនីយ៍ត្រី ព្រំ ចាន់ណា
១១-ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ
១២-ឧត្តមសេនីយ៍ត្រី សុីម ស៊ីផាន់ណា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវ ទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕
ដោយ : សិលា