ក្មេងៗនិយមភេសជ្ជៈ ស្ទីង និង ប្រាយ ហេតុអីមានបញ្ហា ខូចកម្រងនោម រហូតដល់លាងឈាម ?

ចែករំលែក៖

ភ្នំពេញ : ប្រសិនបើភេសជ្ជៈ ស្ទីង និង ប្រាយ មានហានិភ័យ ចំពោះអ្នកបរិភោគ រហូតដល់មានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក មានក្មេងចូលចិត្តញ៉ាំ ក្លាយទៅជាខូចកម្រងនោម និងលាងឈាម ពិតប្រាកដមែននោះ នេះជាកម្មវត្ថុមួយយ៉ាងសំខាន់ ដែលផ្ញើសារដល់សមត្ថកិច្ចមន្ត្រីជំនាញ របស់ក្រសួងសុខាភិបាល មានវិធានការត្រួតពិនិត្យ តាមដានក្នុងរឿងនេះ ដើម្បីបង្ហាញការពិតឲ្យប្រជាពលរដ្ឋទូទៅបានដឹង។
បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា, (Thi Da) បានបង្ហោះបួនថ្ងៃមុន ដោយសរសេរយ៉ាងដូច្នេះថា, ម៉ែអាណិតកូនណាស់ កូនហ្នឹងហើយលទ្ធផលស្ទីងនិងហូបប្រាយ ខូចកម្រងនោមអស់ឥឡូវលាងឈាមនិងដាក់ឈាមគោអើយ កូនវេទនាណាស់កូនលាងឈាមហើយមិនដឹងលាងរហូតមួយជីវិតឬមួយលាងប៉ុន្មានដងទេ។គួរឲ្យអាណិតកូនខ្លាំងណាស់។😭❤️❤️❤️🙏🙏🙏សាធុសាធុព្រះជាម្ចាស់អើយសូមឱ្យកូនខ្ញុំលាងឈាមតែមួយដងហ្នឹងឲ្យជាឱ្យបានវិញមកវិញខ្ញុំអត់លុយទេ។នាងខ្ញុំធ្លាក់ខ្លួនក្រ។ទាល់ខ្លាំងណាស់។សូមទេវតាប្រទានពរជ័យឲ្យកូនខ្ញុំលាងឈាមតែម្ដងហ្នឹងបានជាសះស្បើយវិញឲ្យកូនបានទៅរៀនបានប្រឡងបាក់ឌុបបានបានជាប់មកណាចាស។
បន្ទាប់ពីមានបង្ហោះបែបនេះ មានអ្នកខ្លះបានស៊ែរ និងបានបញ្ជាក់ថាកុំញ៉ាំ ភេសជ្ជះ ស្ទីង និង ប្រាយ ។ នៅក្នុងវីដេអូឃ្លីប គេឃើញកុមារម្នាក់អាយុប៉ុន្មានជាជាង 10 ឆ្នាំ ប្រហែលជាង 20 វិនាទី កំពុងដេកលើគ្រែសង្គ្រោះបន្ទាន់ ហើយនិងមានស្ត្រីម្នាក់អាចត្រូវជាម្ដាយ បានបង្ហោះ នូវរូបភាពកើតទុក្ខ យំ បង្ហាញពីការអាណិតអាសូរ ដល់កូនរបស់ខ្លួន ដែលនិយមភេសជ្ជះ ស្ទីង និង ប្រាយ ហេតុអីមានបញ្ហា ខូចកម្រងនោម រហូតដល់លាងឈាម ។
សូមបញ្ជាក់ថា : ទោះនេះជាដំណឹង តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកក៏ដោយ ដើម្បីស្វែងរកការពិត ការពារឲ្យផលិតផលរបស់ ស្ទីង និង ប្រាយ ផងនោះ និងបញ្ហានេះកើតមានដោយសាររឿងនេះ យ៉ាងណានោះ សូមសមត្ថកិច្ចជំនាញ ជាពិសេសខាងមន្ទីរ ក្រសួងសុខាភិបាល អង្គភាព បង្ក្រាបផលិតផលក្លែងក្លាយ ត្រូវបើកស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញមូលហេតុនេះ និងបកស្រាយជូនសាធារណជនឲ្យបានដឹងពិតប្រាកដ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print