សុភាពនារីទាំងឡាយ មុននឹងកែសម្ផស្ស ដើម្បីមានសម្រស់ សោភា មេត្តាគិតពិចារណាឱ្យបានច្រើន ទៅលើបញ្ហាគ្រោះថ្នាក់ដល់សុខភាព !

ចែករំលែក៖

ភ្នំពេញ : គេទទួលស្គាល់ថា នារីៗ ទោះជាមិនទាន់មានគូស្វាមី មានស្វាមីរួចទាស់ហើយក្តី , និងខ្លះទៀតមានវ័យចំណាស់ក៏ដោយ ពួកគាត់តែងតែស្រឡាញ់នូវរូបរាងកាយ សម្ផស្ស ព្យាយាមថែរក្សា ឱ្យបានល្អ ដើម្បីខ្លួនឯងផង ដើម្បីស្វាមីផង និងដើម្បីរស់នៅដ៏ស្អាតសមរម្យក្នុងសង្គម។ ប៉ុន្តែមួយរយៈនេះ គេឃើញស្ត្រីមួយចំនួនតូច បានព្យាយាម រកកន្លែងហាងកែសម្ផស្ស ដើម្បីឲ្យស្រស់ស្អាត ផ្ទុយទៅវិញពួកគាត់បែរជាជួបឧបសគ្គ ប៉ះពាល់ដល់សិរីរាង្គកាយ សុខភាព រូបសម្ផស្សស្រុតចុះ បន្ទាប់ពីទៅកែសម្ផស្ស នៅហាងដែលគ្មានគ្រូពេទ្យជំនាញ ជំនាញតែខាងផ្សព្វផ្សាយបោកប្រាស់ ធ្វើឱ្យសុភាពនារីដ៏ច្រើន គិតខ្លី ក៏ប្រថុយប្រថាននិងកែសម្ផស្ស ទាំងពុំនឹកស្មានដល់ថាជួបគ្រោះថ្នាក់ដល់សុខភាពរបស់ខ្លួន។
តាមរយៈរូបមួយសន្លឹក ដែលត្រូវបានគេបង្ហោះនៅលើ facebook មួយដែលមានឈ្មោះថា , (PM Beauty Center is in ក្រុងប៉ោយប៉ែត – Poipet City) គឺសរសេរសារយ៉ាងខ្លីថា : “ភ្ញៀវថតរូបផ្ញើអោយលោកគ្រូជួយមើលតំលៃវះកាត់ 350$ ថ្លៃដែល🥹
គាត់ធ្វើនៅកន្លែងគេ ល្បី 🙏”។
សូមជម្រាបជូនថា : ប្រសិនបើស្ត្រីនៅក្នុងរូបនេះ មកកែសម្ផស្ស វះត្របកភ្នែក ឱ្យស្អាត ទីបំផុតក្លាយទៅជា ជួបគ្រោះថ្នាក់បែបនេះ មិនត្រូវនៅស្ងៀមទេ ចាំបាច់ត្រូវប្ដឹងសមត្ថកិច្ច មន្ត្រីជំនាញ ឱ្យមានវិធានការ ចំពោះហាងកែសម្ផស្សដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនេះ។
បើនៅក្នុងខំមិនជាច្រើន ម្ចាស់ facebook Truy Ratha
So Taបានសរសេរថា , (អ្នកប៉ោយប៉ែត អូន គាត់ធ្វើនៅកន្លែងគេបើកបង្រៀនសិស្សល្បី) ។ ក្រោយមក facebook ឈ្មោះ So Ta បានឆ្លើយតបទៅ facebook Truy Ratha ថា, ( ចប់ហើយចឹងខូចភ្នែកអស់២ តែរើសពេទ្យខុសគឺចឹង) ។ facebook ឈ្មោះ Ri Dä នាមសរសេរថា (អារឿងភ្នែកនេះត្រូវប្រយ័ត្នណាស់មុននិងធ្វើតែខុសដល់ថ្នាក់នឹងហើយពិបាកណាស់អូន, លូវគាត់បានធូខ្លះនៅ ជូនពរអោយគាត់ឆាប់ជាអូន) ។
មានរឿងរ៉ាវជាច្រើនក្នុងសង្គម តែងតែកើតមាន បញ្ហាកែសម្ផស្សនេះជាដើម ដឹងហើយ ឮហើយ នៅតែមានសុភាពនារី ទៅកែសម្ផស្សហាងដែលខ្លួនមិនស្គាល់ប្រវត្តិច្បាស់លាស់។ ទីបំផុតជួបបញ្ហាបែបនេះ ដែលជាបន្ទុកមួយ ត្រូវសមត្ថកិច្ច មន្ត្រីជំនាញចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញមូលហេតុពិត ៕

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print