ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PIN ឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេ

ចែករំលែក៖

ភ្នំពេញ : ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PIN ឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេ ។ នេះជាការបញ្ជាក់នូវសេចក្តីប្រកាសជូនដំណឹង របស់សមាគមធនាគារនៅកម្ពុជា បានកត់សម្គាល់ឃើញថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបាន ព័ត៌មានសម្ងាត់របស់លោកអ្នក។ ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ ខ្លួន។ ក្នុងករណីលោកអ្នកបានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើ ការទាក់ទងទៅកាន់ធនាគារដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង Hotline) ឬ លេខទំនាក់ទំនងអតិថិជន (Toll-Free)របស់គ្រឹះស្ថាន។

សមាគមធនាគារនៅកម្ពុជា សូមជម្រាបជូនផងដែរថា ដោយសារចំនួន សារក្លែងបន្លំតាមប្រព័ន្ធ ទូរសព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ិនធើណិត មានការរីករាលដាល និងមានភាពស្មុគស្មាញ សូមលោក អ្នកមានការប្រុងប្រយ័ត្នខ្ពស់នូវព័ត៌មានផ្ទាល់ខ្លួន។ ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PIN ឬលេខកូដសម្ងាត់របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធានសន្តិសុខរឹង មាំក្នុងការការពារយ៉ាងណាក៏ដោយ។ សូមលោកអ្នកកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថាន ធនាគារ ដែលលោកអ្នកបាននឹងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបដែលលោកអ្នករក្សាគណនី របស់លោកអ្នកឱ្យមានសុវត្ថិភាព។ សូមចែករំលែកនូវសេចក្ដីជូនដំណឹងនេះជាមួយគ្រួសារ សាច់ញាតិ និង មិត្តភ័ក្តិរបស់លោកអ្នក។

ទីបំផុត ! មាន facebook មួយដែលមានឈ្មោះថា ,(NyNa Il) បានបង្ហោះ ជុំវិញបញ្ហា ខ្លួនត្រូវបានចាញ់បោកជនខិលខូចតាមរយៈ facebook ថេកទៅកាន់ facebook 17 ទៀតដោយសរសេរថា, ក្ដៅៗមិញៗនឹង កើតឡើងចំពោះផេកខ្ញុំផ្ទាល់ជាអ្នកលក់អនឡាញ មានហ្វេសប៊ុកបុរសម្នាក់នេះបានឆាតចូលផេកខ្ញុំចង់កម្មង់ឥវ៉ាន់15ឈុត ហើយគេអោយខ្ញុំបើកfile(តែfileនោះគឺជាលីង) គេរើសម៉ូដនឹងទំហំក្នុងនោះ(បើកក្នុងកំព្យូទ័របានបើកចេញ) ខ្ញុំក៏រាងឆ្ងល់ដែរ ខ្លាចតែបោកទេ(មិនទុកចិត្តក៏ចូលមើលប្រូហ្វាល) ឃើញថាប្រហែលមិនអីទេអាចជាភ្ញៀវមែនក៏ចូលfileនឹងមើល តែមិនឃើញអីទេក៏ឆាតឆ្លើយឆ្លងជាមួយគ្នា ត គេនៅតែព្យាយាមអោយយើងបើក តែបើកមិនចេញ. មួយសន្ទុះក្រោយមក ABAខ្ញុំក៏លោតហ្វេសប៊ុកកាត់លុយ ម្ដង500$ ម្ដង 300$ បានន័យថាAccount FB និង ABAខ្ញុំត្រូវបានគេហែកចូលហើយ សំណាងណាស់បងប្អូនអើយក្នុងគ្មានលុយ មានតិចតួចកុំអីអស់រលីង បើវាបាញ់ចេញតែ100$ក៏អស់ដែរ តែវាបាញ់ម្ដងសុទ្ធតែែ500$ វាលួចចំពេលឯងអស់លុយពីខ្លួនសំណាងហើយឃើញភ្លាមៗ ប្ដូលេងសំងាត់ វេលុយសល់ចេញបានភ្លាមៗ កុំអីចប់🥲 បងៗលក់អនឡាញសូមប្រុងប្រយ័ត្នផង ជួយស៊ែផងបងៗ 🙏🏻🙏🏻 សុំបញ្ចាក់ថាអាខោនដែលបានឆាតមកផេកខ្ញុំក៏ត្រូវបានគេហែកយកដែរ ដោយសមីខ្លួនពុំបានដឹងរឿង(កូនស្រីរបស់គាត់បានឆាតមកប្រាប់ខ្ញុំ) អញ្ចឹងសូមប្រុងប្រយ័ត្នទាំងអស់គ្នា🙏🏻 ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print