ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរខណ្ឌច្បារអំពៅ ដោះស្រាយបញ្ហាទឹក ភ្លើង ផ្លូវ និងដាក់លូ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅក្នុងសង្កាត់ចំនួន៤រួមមានសង្កាត់ច្បារអំពៅទី១ , ច្បារអំពៅទី២ , និរោធ និងវាលស្បូវ

...
ដែលជួបបញ្ហាប្រឈមបាននាំគ្នាលើកជាសំណូមពរឲ្យអាជ្ញាធរខណ្ឌដោះស្រាយ ពាក់ព័ន្ធការងារសណ្តាប់ធ្នាប់សាធារណៈ ការងារបរិស្ថាន ការងារភូមិសង្កាត់មានសុវត្ថិមានសុវត្ថិភាព និងការងារអភិវឌ្ឍន៍មូលដ្ឋាន ប៉ុន្តែការឆ្លើយតបមកវិញពីសំណាក់អាជ្ញាធរបានសន្យាថា និងទទួលយកសំណូមពរទាំងអស់មកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ។

សំណូមពររបស់ប្រជាពលរដ្ឋនេះបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោមវត្តមានលោកស្រីសុភ័គ្គ ថាវី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌច្បារអំពៅ , លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ , លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកចៅសង្កាត់ មន្ត្រីសាលាខណ្ឌ រួមជាមួយប្រជាពលរដ្ឋមកពីសង្កាត់ទាំង៤ប្រមាណជិត៥០០នាក់ ។

ក្នុងពិធីនេះប្រជាពលរដ្ឋបានលើកឡើងថា មិនមែនតែក្មេងទំនើងប៉ុណ្ណោះទេ និយាយពីគ្រឿងញៀនវិញ ចែកចាយដូចលក់ចាប់ហួយអីចឹង បើនិយាយពីអ្នកជក់វិញ ពេលខ្លះជក់ឲ្យគេឃើញតែម្ដង ហាក់ដូចជាសង្គមមួយនេះ គ្មានអ្នកគ្រប់គ្រង និងមិនមានសមត្ថកិច្ចអីចឹង ។

ពលរដ្ឋខ្លះលើកឡើងទៀតថា បញ្ហាបរិស្ថាន នៅតែឃើញសំរាមពាសវាលពាសកាល និងសំរាមគឺស្អុយរលួយ ខ្លះគឺស្អុយនៅមាត់ទឹក កន្លែងខ្លះ កម្រឃើញឡានសំរាមមកយកសំរាម ដែលបង្កជាបញ្ហាជះក្លិនមិនល្អ ហើយកន្លែងខ្លះមិនមានទឹកស្អាតប្រើប្រាស់នោះទេ ។ រីឯបញ្ហាល្បែងសីុសង ល្បែងហ្គេម គឺនៅតែជាកង្វល់របស់ពលរដ្ឋដដែល ព្រោះល្បែងសីុសងមានដូចជា បៀ អាប៉ោង កន្ទុយលេខ ឆ្នោតវៀតណាម ជាឬសគល់នៃអំពើចោរកម្ម អំពើប្លន់នានា ឬហ្គេមវិញ ពង្វក់អស់ហើយ ក្មេងសិស្សសាលាមិនចូលរៀនសូត្រទេ គិតតែនាំគ្នាចូលលេងហ្គេម ដោយពលរដ្ឋមានការបារម្ភណ៍ ។ ដោយឡែកមួយរឿងទៀត គឺឲ្យតែទៅរកសេវាសាធារណៈ ដឹងថាមានបញ្ហាខ្លះៗកើតឡើងជាញឹកញាប់ និងបញ្ហានានាជាច្រើនផ្សេងទៀត ។

ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង សីុផាន បានលើកឡើងថា ទុក្ខកង្វល់របស់ពលរដ្ឋ ក៏ដូចជាទុក្ខកង្វល់របស់អាជ្ញាធរដែរ ហើយលោកនឹងយកសំនើរទាំងអស់នេះ ទៅពិគ្រោះ រិះរកមធ្យោបាយ ដាក់បទបញ្ជា ធ្វើយ៉ាងណា ដោះស្រាយជូនពលរដ្ឋឲ្យបានស្អាត និង បង្ការមិនឲ្យបញ្ហាកើតមានឡើងតទៀតនោះឡើយ ។

អភិបាលខណ្ឌបន្តថា : ចំពោះការទៅរកសេវាសាធារណៈ លោកសំណូមពរដល់ពលរដ្ឋឲ្យទៅដល់អាជ្ញាធរផ្ទាល់ ពោលគឺទៅឲ្យដល់ចៅសង្កាត់ ដើម្បីជៀសវាងមានពាក្យថា ឲ្យតែធ្វើលិខិតអ្វីមួយ ដឹងថាអស់លុយច្រើន ដែលកត្តានេះមកពីពលរដ្ឋពឹងពាក់អ្នករត់ការ ទើបបានជាគេយកកម្រៃសោហ៊ុយយ៉ាងដូច្នេះ ។

យ៉ាងណានោះ លោកអភិបាលខណ្ឌសំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាជួយផ្ដល់ព័ត៌មានជាបន្ទាន់ ដល់អាជ្ញាធរ បើសិនជាមានបញ្ហាកង្វល់អ្វីទៀតនោះ និងចូលរួមអភិវឌ្ឍន៍ និងថែទាំបរិស្ថានយើងទាំងអស់គ្នា ព្រោះបរិស្ថានស្អាត ផ្ដើមចេញពីពលរដ្ឋអ្នកចូលរួម ទើបស្អាតទាំងអស់គ្នា ៕

970371b8-b8dc-4e81-a9a1-e9d2d7966c78

04325b79-8752-40ed-9265-d6c6a572ca25

46cb3a99-b2d4-4d60-bb86-2c3475504778

3f23e4a4-8ffe-42b8-94a6-2b4baf906f24

0dee7044-ca75-4d2b-8a7d-b86c730f5c06

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print