ក្រសួងធនធានទឹក និងឧតុនិយម បើកកិច្ចប្រជុំផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលដល់មន្ត្រីផ្នែកព័ត៌មានវិទ្យា ក្រោមអធិបតីភាពនាយកខុទ្ទកាល័យ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៦ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ

...
វគ្គបណ្តុះបណ្តាលដល់មន្ត្រីផ្នែកព័ត៌មានវិទ្យា ប្រចំាំក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាព លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំក្រសួងធនធានទឹក និងឧតុនិយម ។

នៅក្នុងកិច្ចប្រជុំនោះ លោក លឹម កាន់បេរ៉ា នាយខុទ្ទកាល័យ និងជាប្រធានក្រុមការងារបច្ចេកវិទ្យាព័ត៌មានវិទ្យាប្រចាំក្រសួងធនធានទឹក និងឧតុនិយម បានធ្វើបទបង្ហាញជូនអង្គប្រជុំអំពីកម្មវិធីដែលត្រូវបណ្តុះបណ្តាល នាពេលខាងមុខ រួមមាន៖
១. ផ្នែកសរសេរកម្មវិធី (Programming Unit)
២. ផ្នែករៀបចំបណ្តាញ (Network Unit)
៣. ផ្នែកព័ត៌មាន (Multimedia Unit)

បន្ទាប់ពីការធ្វើបទបង្ហាញរបស់លោក លឹម កាន់បេរ៉ា សមាជិក និងសមាជិកានៃអង្គប្រជុំទាំងមូល បានសម្តែងនូវទឹកចិត្តរំភើបរីករាយ ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបង្កើនសមត្ថភាពដល់មន្ត្រី និងត្រៀមចូលរួមទទួលយកចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាល នាពេលដ៏ខ្លីខាងមុខនេះ ៕

13509077_493271457531432_6531148780325223391_n

13537582_493271447531433_8677906601631624181_n

13528811_493271454198099_5386208827341545560_n

13438956_493271524198092_8825725783790699970_n

13507186_493271540864757_4312794912395897090_n

13438799_493271590864752_5402973321877644648_n

13494776_493271584198086_8404844363141333527_n

ដោយ៖ សហការី

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print