ប្រៀបធៀប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ក្រុងបាវិត

ចែករំលែក៖

ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការប្រៀបធៀប ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ភ្នំពេញ-ក្រុងបាវិត។

១. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ៖
– ប្រវែងផ្លូវសរុប៖ ១៨៧,០៥គីឡូម៉ែត្រ
– តួផ្លូវទទឹង៖ ២៤ម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
– ចំណុចបញ្ចប់៖ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
– បើកការដ្ឋានសាងសង់៖ ២២/មីនា/២០១៩
– បញ្ចប់ការសាងសង់៖ ០៩/វិច្ឆិកា/២០២២
– រយៈពេលសាងសង់៖ ៤០ខែ
– ទំហំទឹកប្រាក់៖ ប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)
– ត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD.

គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីប្រមាណ៥ម៉ោង មក ២ម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មជាដើម៕

២. ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត៖
– ប្រវែងផ្លូវសរុប៖ ១៣៥,១០គីឡូម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល
– ចំណុចបញ្ចប់៖ ក្រុងបាវិត ខេត្តស្វាយរៀង
– បើកការដ្ឋានសាងសង់៖ ០៧/មិថុនា/២០២៣
– បញ្ចប់ការសាងសង់៖ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧
– រយៈពេលសាងសង់៖ ៤៨ខែ
– ទំហំទឹកប្រាក់៖ ប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)

គម្រោងសាងសង់នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជាការសម្រាលបន្ទុកចរាចរណ៍ លើផ្លូវជាតិលេខ១ ដែលកំពុងមានកំណើនចរាចរណ៍ដ៏មមាញឹក និងមានហានិភ័យខ្ពស់ នៃគ្រោះថ្នាក់ចរាចរណ៍ ហើយផ្លូវល្បឿនលឿននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ មកត្រឹមប្រមាណ ១ម៉ោងកន្លះ ដែលកន្លងមក យើងប្រើប្រាស់ពេលវេលាប្រមាណ ៤ម៉ោង សម្រាប់រថយន្តទេសចរណ៍ និងប្រមាណ ៥-៦ម៉ោងសម្រាប់រថយន្តកុងតឺន័រ។ មួយវិញទៀត ផ្លូវល្បឿនលឿននេះ នឹងជួយជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍នៅរាជធានីភ្នំពេញ ក្រុងថ្មីអរិយក្សត្រ នៃខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តស្វាយរៀង និងក្រុងបាវិត ជាពិសេសសកម្មភាពពាណិជ្ជកម្ម ទេសចរណ៍ និងការដឹកជញ្ជូន ឆ្លងកាត់ព្រំដែនទ្វេភាគី រវាងប្រទេសកម្ពុជា-វៀតណាម ក្នុងក្របខណ្ឌអាស៊ាន និងមហាអនុតំបន់មេគង្គជាដើម ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print