ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៏ថា
បុរសជនជាតិឡាវ ម្នាក់ជាបុគ្គលិកក្រុមហ៊ុនវិនណើស ស្លាប់ហើយ មានរថយន្តសង្គ្រោះ ដឹកសពមកតម្កល់នៅក្នុងបរិវេណវត្តបុព្វារាម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣
ក្នុងបរិវេណវត្តបុព្វារាម (វត្តព្រៃយាយ) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះសូវ៉ាន់ខេម ខាមផេង (SOUVANKHAM KHAMPHENG) ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិឡាវ មុខរបរបុគ្គលិកក្រុមហ៊ុនវិនណើស កាន់លិខិតឆ្លងដែនលេខ : P2582792 មានទីលំនៅខេត្តហ៊ផេន (HOURPHANH) ប្រទេសឡាវ។
ប្រភពបន្តថាសមត្ថកិច្ច ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលពត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកសមត្ថកិច្ចថា នៅក្នុងបរិវេណវត្តបុព្វារាម (វត្តព្រៃយាយ) មានរថយន្តសង្គ្រោះ ដឹកសពមកតម្កល់ភ្លាម សមត្ថកិច្ចកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត និងលោកវេជ្ជ បណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូ ចុះទៅដល់ដើម្បីធ្វើការស្រាវជ្រាវនិងពិនិត្យលើសាកសព។
ប្រភពបន្តថាផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ការស្តាប់ចម្លើយសាក្សីបំភ្លឺ និងលោកវេជ្ជបណ្ឌិត ភួង សំណាង គ្រូពេទ្យព្យាបាលនៃមន្ទីពេទ្យបង្អែកជីភូ យើងអាចសន្និដ្ឋានបានថា សាកសព
ពិតជាស្លាប់ដោយសារ ជម្ងឺរលាកសួតធ្ងន់ធ្ងរ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តទៅប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ រក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីបន្តតាមច្បាប់៕ដោយ៖ សុថាន