ឃាត់ខ្លួនជនពាក់ព័ន្ធ ៤៣នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេសថ្ងៃទី០៨ មិថុនា​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៣នាក់ (ស្រី ០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញ​នេះ!។

ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ (ស្រី ០នាក់),​ ដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ ៤នាក់ (ស្រី ០នាក់),​ និងប្រើប្រាស់ ១២ករណី ឃាត់ ៣៣នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែមិថុនា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៤៤,១២ក្រាម និង៤កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៩អង្គភាព​ និងកម្លាំង​កងរាជអាវុធហត្ថ​ ១អង្គភាព​ មានដូចខាងក្រោម​៖
*១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៦ករណី ឃាត់ ១៤នាក់ ចាប់យក Ice ១៤៣,៣៥ក្រាម។
*២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៧៧ក្រាម។
*៣ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៤ / កណ្តាល៖ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់។
*៥ / ក្រចេះ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៦ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់។
*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។
*៨ / តាកែវ៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់។
*៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២កញ្ចប់តូច។

...

កងរាជអាវុធហត្ថ ៖ ១អង្គភាព
*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ២កញ្ចប់តូច៕ ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print