មុខសញ្ញា​គ្រឿង​ញៀន​ម្នាក់​ ត្រូវ​បា​នឃាត់ខ្លួននៅ​ស្រុកមោង​ឫស្សី​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ កម្លាំងនគរបាលស្រុកមោងឫស្សី​ បានចុះស្រាវជ្រាវ​បង្រ្កាបករណីគ្រឿង​ញៀនមួយករណីក្នុងមូលដ្ឋានដោយឃាត់ខ្លួនបុរសម្នាក់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាលស្រុកមោងឫស្សី​ បានឱ្យដឹងនៅថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ កាលពីព្រលប់ថ្ងៃទី០៨​ ខែមិថុនាម្សិលមិញ​នេះ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុ​ញៀន ០១ករណី ក្នុងបទ​ល្មើសជាក់​ស្តែងដែល ក្នុងកិច្ចប្រតិបត្តិការ នេះសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ឈ្មោះ មាស ខ្វិច ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិចពណ៍សថ្លាចំនួន០១ថង់ទម្ងន់១.៣៣ក្រាម ទាំងសំបក សង្ស័យ​មានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីកសាងសំណុំរឿងបញ្ជូនមកផែនជំ នាញអនុវត្តតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print