ភ្នំពេញ : លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម :
១- បើទទួលស្គាល់កំហុសហើយសុំទោសនឹងបានរួចខ្លួន = តែបើនៅរឹងទទឹងតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់បន្តជាប់គុកទៀតទៅ អត់នរណាចាប់បង្ខំទេ?
២- បើមិនចង់ឲ្យជនល្មើសទទួលកំហុសនិងសុំទោស = គឺក្រុមឧទ្ទាមក្រៅចង់ឲ្យនៅជាប់គុកតទៅទៀតដើម្បីពួកវាឆ្លៀតកេងនយោបាយ?
៣- អាឡិចជាជនជាយអេស្ប៉ាញ = មូលហេតុអីមិនឈឺក្បាលរឿងប្រទេសអេស្ប៉ាញ បែរជាមកឈឺក្បាលពីកម្ពុជាទៅវិញ?
៤- ការផ្ទេរអំណាចជារឿងផ្ទៃក្នុងរបស់គណបក្សឈ្នះឆ្នោត = អ្នកក្រៅគ្មានសិទ្ធិអីទេ?
៥- កម្លាំងនយោបាយរបស់បក្សប្រឆាំងទោះកើនដល់ណាក៏ដោយ បើមិនលើស៥០%បូក១ទេ = នៅតែជាបក្សចាញ់ដដែល?
៦- គ្រាន់តែថាលោកនាយករដ្ឋមន្ត្រីម៉ាឡេសន្យា៤ដងមិនឲ្យទណ្ឌិត សម រង្ស៊ី ចូលម៉ាឡេ = ក៏ថាមានការភ័យខ្លាចដែរ?
៧- បើចាំឲ្យគេបើកផ្លូវឲ្យទើបហ៊ានចូលមក = គឺមិនក្លាហានទេ គឺកំសាក?
៧- បើគេមិនបើកឲ្យចូលហើយហ៊ានចូល = ទើបគេថាក្លាហានមែន?
៨- បានជារាជរដ្ឋាភិបាលរកចាប់ទណ្ឌិត មេឧទ្ទាមក្រៅច្បាប់ = ដោយសារមានសាលក្រមនិងសាលដីការបស់តុលាការរួចហើយ?
៩- អ្នកដែលរារាំងនិងធ្វើជាឧបសគ្គមិនឲ្យប្រជាជនទៅបោះឆ្នោត = គឺរំលោភសិទ្ធិពលរដ្ឋនិងប្រឆាំងរដ្ឋធម្មនុញ្ញ
១០- ការទៅបោះឆ្នោតគឺជាករណីយកិច្ចរបស់ពលរដ្ឋ = បើមិនទៅបោះឆ្នោតគឺមិនបំពេញករណីយកិច្ចនិងកាតព្វកិច្ចរបស់ពលរដ្ឋ? ៕
ដោយ : សហការី