កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១២​ ឈរនៅលេខរៀងទី៨​ ដែលឈ្នះ​មេដាយមាស​🇰🇭🥇🥈🥉

ចែករំលែក៖

ភ្នំពេញ៖ យោងតាមលទ្ធផលផ្លូវការរបស់ SeaGames 2023 បានបង្ហាញពីតារាងបច្ចុប្បន្នភាពមេដាយនៃព្រឹត្តិការណ៍អាស៊ាន​ប៉ារ៉ាហ្គេម​លេីកទី១២  ឆ្នាំ​២០២៣​ បិទ​បញ្ចប់​ត្រឹម​ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០២៣នេះ កម្ពុជាយើង​ ឈរនៅលេខរៀងទី៨ ខណៈ​ប្រទេស​ឥណ្ឌូណេស៊ី​​ឈរលេខរៀងទី១​ និងប្រទេសថៃឈរលេខរៀងទី២​ ខណៈ​វៀតណាម​ ឈរនៅលេខរៀងទី៣ ដែលទទួលបាន​មេដាយមាសច្រេីនជាងគេ។

សូមអានព័ត៌មានលម្អិត​បញ្ជាក់ពីមេដាយរបស់ប្រទេសណាមានច្រើនជាងគេ​ ដូចខាងក្រោម​នេះ៖

-កម្ពុជា មេដាយមាស​ ០៩គ្រឿង ប្រាក់ ១៨គ្រឿង សំរិទ្ធ ៤៣គ្រឿង​ សរុប​ ៧០គ្រឿង

-ឥណ្ឌូនេសុី មេដាយមាស ១៥៩គ្រឿង ប្រាក់ ១៤៨គ្រឿង សំរិទ្ធ ៩៤គ្រឿង​ សរុប​ ៤០១គ្រឿង​

-ថៃ មេដាយមាស ១២៦គ្រឿង ប្រាក់ ១១០គ្រឿង សំរិទ្ធ ៩២គ្រឿង​ សរុប​ ៣២៨គ្រឿង

-វៀតណាម​ មេដាយមាស​ ៦៦គ្រឿង មេដាយប្រាក់ ៥៨គ្រឿង សំរិទ្ធ ៧៧គ្រឿង​ សរុប​ ២០១គ្រឿង

-ម៉ាឡេសុី មេដាយមាស​ ៥០គ្រឿង​ មេដាយប្រាក់​ ៣៨គ្រឿង សំរិទ្ធ ៣៥គ្រឿង​ សរុប​ ១២៣គ្រឿង

-ហ្វីលីពីន មេដាយមាស ៣៣គ្រឿង ប្រាក់ ៣៣គ្រឿង សំរិទ្ធ ៥០គ្រឿង សរុប​ ១០៦គ្រឿង​

-មីយ៉ាន់ម៉ា មេដាយមាស​ ១៥គ្រឿង​ មេដាយប្រាក់ ២៣គ្រឿង​ សំរិទ្ធ ១៩គ្រឿង​ សរុប​ ៥៧គ្រឿង

-សឹង្ហបូរី មេដាយមាស​ ១២គ្រឿង​ មេដាយប្រាក់​ ១៥គ្រឿង​ មេដាយសំរិទ្ធ ១៧គ្រឿង​ សរុប​ ៤៤គ្រឿង

-ប្រុយណេ មេដាយមាស​ ៣គ្រឿង,​ មេដាយប្រាក់​ ៣គ្រឿង មេដាយសំរិទ្ធ ២គ្រឿង​ សរុប​ ០៨គ្រឿង

-ទីម័រ មេដាយមាស​ ០២,​ មេដាយប្រាក់​ ០,​ មេដាយសំរិទ្ធ ០៥គ្រឿង​ សរុប​ ០៧គ្រឿង។

-ឡាវ មេដាយមាស ០គ្រឿង មេដាយប្រាក់​ ០២គ្រឿង​ សំរិទ្ធ ០៩គ្រឿង​ សរុប​ ១១គ្រឿង

សូមជម្រាបជូនថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា​ បា​នចូលរួមអបអរសាទរអត្តពលិកនៃព្រះរាជាណាចក្រកម្ពុជា ដណ្តើមបានមេដាយជូនជាតិពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះមានដូចជា៖ មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print