ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ចេញនូវសារសំឡេងទាំងស្រុងនៃកិច្ចប្រជុំមួយរបស់គណបក្សភ្លើងទានដែលដឹកនាំដោយលោក ស ឡុងដេត ដែលក្នុងនោះមានចំណុចមួយដែលបានវាយប្រហារទៅលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមរបស់កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញសារសំឡេងនេះ នៅលើ Channel Telegram របស់សម្ដេចនៅម៉ោងប៉ុន្មានជា ១២និង៤០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។
ថ្លែងក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានតាមដានដឹងទាំងអស់នៅកិច្ចប្រជុំដែលរៀបចំដោយលោក សឡុងដេត កាលពីយប់មិញ ដែលបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជាដោយរដ្ឋាភិបាលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ ជាពិសេសគឺមិនបានយកថ្លៃស្នាក់នៅពីកីឡាករដែលចូលរួមប្រកួត និងសំបុត្រសម្រាប់ចូលទស្សនាថែមទៀត។
សម្ដេចថា៖ «ស ឡុងដេត ឯងត្រូវចាំណាត្រូវចាំឱ្យច្បាស់ក្មួយ។ កុំថាហ៊ុនសែនមិនដឹងឱ្យសោះយប់មិញឯងប្រជុំយ៉ាងណាជាមួយក្រុមប្រឹក្សាឃុំសង្កាត់»។
សម្ដេចបានព្រមានមានវិធានការផ្លូវច្បាប់លើលោកសល់សាឡុងដេតផងដែរដោយថាមានជាប់ទាក់ទងជាមួយនឹងទណ្ឌិតក្បត់ជាតិសមរង្ស៊ី។
សម្ដេចថ្លែងខ្លាំងៗថា៖ «នគរបាលទៅការពារអា ស ឡុងដេត ផងក្រែងលោអាណាគេទៅបាញ់វាងាប់ទៅវាខុស ហ៊ុន សែន ទៀត»។
សម្ដេចតេជោ ក៏ព្រមានទៅដល់បុគ្គលផ្សេងទៀតដែលជាប់ទាក់ទងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ៕
ដោយ : សហការី