បង្រ្កាប​និងឃាត់ខ្លួន​បុរសម្នាក់​ ក្រោយបែកគំនិតច្រកទឹកក្នុងពិដុងលាយជាមួយប្រេងម៉ាស៊ូតដើរលក់ឱ្យអ្នកស្រុកបានចំនួន០៤ ដង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ទីបំផុត! កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោល​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​និងឃាត់ខ្លួន​​បុរសម្នាក់​ ក្រោយបែកគំនិតច្រកទឹកក្នុងពិដុងលាយជាមួយប្រេងម៉ាស៊ូតដើរលក់ឱ្យអ្នកស្រុកបានចំនួន០៤ ដង​ រហូត​ជនរងគ្រោះ​ដឹងក៏ប្ដឹងសមត្ថកិច្ចឱ្យជួយ​អន្តរាគមន៍​តែម្តង។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣។

មន្រ្តីនគរបាលខេត្ត​ បានឱ្យដឹងទៀតថា​ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ​កាលពីយប់ថ្ងៃទី៨​ ខែមិថុនា ឆ្នាំ២០២៣ ​បានដឹកនាំ​កម្លាំង​ចុះស្រាវជ្រាវបង្រ្កាប​ និងឃាត់ខ្លួនបាន​ នៅចំណុចវាលឆ្កែលិតក្នុងភូមិអូរពងមាន់ ឃុំតាគ្រាមស្រុកបាណន់ ជាប់ភូមិសាស្រ្តជាមួយស្រុកថ្មគោលដោយមាននគរបាលស្រុកបាណន់ដឹកនាំដោយលោ​កវរសេនីយ៍ទោសំ វីរះជាអធិការនគរបាលស្រុកក្នុងខណៈដែលបុរសរូបនោះកំពុងដឹកពិដុងប្រេងចំនួន ០៤ពីដុង (ច្រកទឹកលាយប្រេងម៉ាស៊ូត) ស្វែងរកអ្នកទិញក្នុងរូបភាពបន្លំបោកប្រាស់ នៅចំណុចខាងលេី​ ។

បុរសរូបនោះ ឈ្មោះ គុណ សុខហេង ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិព្រៃទទឹងឃុំជ្រៃ ស្រុកថ្ម​គោល ខេត្តបាត់ដំបង ត្រូវបាននាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដោយមានពិដុងប្រេងចំណុះ ៣០លីត្រចំនួន ០៤ពីដុង និងម៉ូតូចំនួន​០១គ្រឿងជាមធ្យោបាយ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២៣ នគរបាលស្រុកថ្មគោលបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ ឆេង ហ៊ឹម ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្ត បាត់ដំបង ថាកាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៣វេលាម៉ោង១៨និង២០នាទី នៅចំណុចភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ក្រហមយកប្រេងម៉ាស៊ូត មកលក់ឱ្យខ្លួនចំនួន ០២​ពីដុងចំណុះ៣០លីត្រ ក្នុងទឹកប្រាក់ចំនួន ១៨ម៉ឺនរៀលដោយបុរសរូបនោះ​បញ្ជាក់ថា ប្រេងនេះគឺគេបានពីក្រុមហ៊ុនការដ្ឋានសំ​ណង់ខណៈរូបគេជាអ្នកបញ្ជាគ្រឿងចក្រ ទើបលក់ក្នុងតម្លៃធូរថ្លៃឱ្យ ។ ក្រោយប្រគល់ ប្រាក់រួចបុរសរូប​នោះបានជិះទៅបាត់ទៅ លុះអ្នកទិញយកប្រេងមក​ដល់ផ្ទះបើកពិនិត្យមើលប្រេង ទេីបដឹងថាបុរសរូប​នោះបន្លំ ដាក់ប្រេងម៉ាស៊ូតពីលើបន្តិចហើយនៅខាងក្រោមសុទ្ធតែទឹកទាំងអស់​ ទេីបមកដាក់ពាក្យបណ្តឹង​នៅកន្លែងសមត្ថកិច្ចអំពីរឿងនេះ។

ទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលធ្វើការសា្រវជ្រាវរហូតកំណត់ភិនភាគមុខសញ្ញា និងបានជួបប្រទះ នៅចំណុចខាងលើ ខណៈដែលរូបគេកំពុងដឹកពិដុងប្រេងលាយទឹកចំនួន០៤ពិដុងទៀត ដើរ​លក់ឱ្យអ្នក ភូមិនៅចំណុចនោះ។

...

ក្រោយ​ឃាត់ខ្លួន​ជនសង័្សយបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពបែបនេះ បានចំនួន ០៤​លើក រួចមកហើយ មុនពេលដែលសមត្ថកិច្ចនគរ​បាលធ្វើការឃាត់ខ្លួននៅពេលនេះ ហើយក្រោយសាកសួររួច សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនរូបគេនិងវត្ថុតាងមកកាន់ការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print