ក្លិបកាំភ្លើងធំ Arsenal បានបោះជំហានកាន់តែខិតជិតក្នុងការដណ្តើមបានកំណត់ត្រាតម្លៃ៩២លានផោននៃការចុះហត្ថលេខាលើDeclan Rice ដោយក្លិប West Ham បានកំណត់អត្តសញ្ញាណកីឡាករ៣នាក់ដើម្បីជំនួសប្រធានក្រុមរបស់ពួកគេ។ ប្រធានក្លិបWest Ham លោក David Sullivan បានបញ្ជាក់ថា លោកបានផ្តល់ពរជ័យដល់ Rice ក្នុងការចាកចេញ បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងពានរង្វាន់ Europa Conference League ជាមួយនឹងការចរចាលើការផ្ទេរទៅកាន់ក្រុម Arsenal នាពេលនេះ។
ក្លិប ចង់ ចំណាយ លើ ខ្សែបម្រើ Harvey Barnes របស់ Leicester City និង ខ្សែបម្រើ James Ward-Prowse ដែល នឹងចាកចេញ ពី Southampton និង Edson Alvarez របស់ Ajax។ West Ham ស្ថិតក្នុងទីតាំងឈរជើងដើម្បីចុះហត្ថលេខាBarnes ប៉ុន្តែអាចប្រឈមមុខនឹងការប្រកួតប្រជែងសម្រាប់ Alvarez ដែលស្ទើរតែផ្លាស់ទៅ Chelsea កាលពីរដូវក្តៅមុនពីBorussia Dortmund ។
Rice គឺជាគោលដៅអាទិភាពរបស់ Arsenal សម្រាប់ទីផ្សាររដូវក្តៅ ហើយក្លិបភាគខាងជើងទីក្រុងឡុងមួយនេះសង្ឃឹមថា នឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីទទួលបានហត្ថលេខារបស់គាត់ទាន់ពេលវេលាសម្រាប់ការចាប់ផ្តើមមុនរដូវកាល។ ដោយបានជួយក្លិបលើកពាន Europa Conference League កាលពីយប់ថ្ងៃពុធ កីឡាករ Rice ត្រូវបានតែងតាំងជាកីឡាករឆ្នើមនៃការប្រកួតដោយ UEFA ដើម្បីបញ្ចប់២៤ម៉ោងដែលមិនអាចបំភ្លេចបាន។
Rice ក៏ត្រូវបានចាប់អារម្មណ៍ពី Bayern Munich និងនៅ Manchester United ប៉ុន្តែ Arsenal ត្រូវបានគេយល់ថា ជាអ្នកនាំមុខសម្រាប់កីឡាករវ័យ២៤ឆ្នាំដែលបានដឹកនាំ West Ham ទទួលជ័យជម្នះ ២–១ យ៉ាងរំភើបលើ Fiorentina កាលពីយប់ថ្ងៃពុធ។Arsenal បាននឹងកំពុងធ្វើការលើរចនាសម្ព័ន្ធកិច្ចព្រមព្រៀងដែលមានតម្លៃ៩២លានផោនសម្រាប់ Rice ដែលត្រូវបានគេកំណត់ថាជាគោលដៅកំពូលរបស់ក្លិបដោយអ្នកចាត់ការ Mikel Arteta និងនាយកកីឡាលោក Edu ។
ប្រសិនបើការផ្លាស់ប្តូរសម្រាប់ Rice អាចនឹងត្រូវបានបញ្ចប់ ដូចដែល Arsenal សង្ឃឹម វានឹងបើកទ្វារសម្រាប់ Granit Xhaka ដើម្បីចាកចេញទៅកាន់ Bayer Leverkusen ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល១៣លានផោនត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយ Xhaka ត្រៀមខ្លួនជាស្រេចដើម្បីត្រលប់ទៅប្រទេសអាល្លឺម៉ង់វិញ។
ប្រសិនបើ Arsenal អាចយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់ Rice គាត់នឹងក្លាយជាកីឡាករថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ មុនពេលខ្សែបម្រើស្លាប Nicolas Pepe ក្នុងតម្លៃ៧២លានផោន ដែលបានខកខានមិនបានបញ្ជាក់ពីតម្លៃរបស់គាត់នៅឯកីឡដ្ឋាន Emirates បន្ទាប់ពីបានចូលរួមនៅរដូវក្តៅឆ្នាំ២០១៩។
ថ្លែងភ្លាមៗបន្ទាប់ពីលើកពាន Europa Conference League នៅ West Ham ខ្សែបម្រើ Rice បាននិយាយថា “នៅពេលនេះមានការរំពឹងទុកជាច្រើនអំពីអនាគតរបស់ខ្ញុំ។ ជាក់ស្តែងមានការចាប់អារម្មណ៍ពីក្លិបផ្សេងទៀត ប៉ុន្តែទីបំផុតខ្ញុំនៅតែមានពេល២ឆ្នាំទៀតនៅ West Ham។ ខ្ញុំស្រលាញ់ក្លិបនេះ ហើយខ្ញុំចូលចិត្តលេងឱ្យក្លិបនេះ មិនទាន់មានអ្វីនៅឡើយទេ។ ការផ្តោតអារម្មណ៍របស់ខ្ញុំគឺលេងឱ្យក្រុម West Ham នៅពេលនេះ។ ខ្ញុំជាប្រធានក្លិបនេះ ហើយខ្ញុំមិនអាចនិយាយបានគ្រប់គ្រាន់អំពីកន្លែងនេះទេតោះមើលថា មានអ្វីកើតឡើង! ចាំមើល អ្នកណានឹងដឹង”។
ជាមួយគ្នានេះ ក្លិប West Ham កំពុងដាក់គោលដៅលើកីឡាករ របស់ក្លិប Leicester ប្រសិនបើពួកគេបាត់បង់ Declan Rice នៅរដូវកាលក្រោយ ខណៈដែលក្លិប Aston Villa, Tottenham Hotspur និង Newcastle United ក៏ចាប់អារម្មណ៍លើBarnes ដែលអាចនឹងមានតម្លៃប្រហែល៤០លានផោន ៕ (រូបភាព ៖ telegraph.com)