នៅពេលអណាគតដ៏ខ្លីខាងមុខ ប្រជាជនរស់នៅក្នុងទីក្រុងអាចស្វែងរកទិញផ្ទះឬអចលនទ្រព្យដោយគ្រាន់តែប្រាប់ពីតម្រូវការរបស់ពួកគេដល់ AI (បញ្ញាសិប្បនិមិត្ត) នោះ AIនឹង បង្ហាញអចលនទ្រព្យ ហើយរៀបចំដំណើរការទិញលក់ ដោយអ្នកទិញឬអ្នកលក់មិនបាច់ចំណាយប្រាក់កម្រៃជើងសារអ្វីនោះទេ។
តើរឿងបែបនេះអាចកើតឡើងដែរឬទេ? ចម្លើយប្រហែលជាអាចកើតពិតប្រាកដមែន។ ភ្នាក់ងារអចលនទ្រព្យចំនួនជាង៤ពាន់នាក់នៅក្នុងទីក្រុងហុងកុង កំពុងតែព្រួយបារម្ភថាការងាររបស់ពួកគេអាចនឹងបាត់បង់នៅពេលខាងមុខដោយសារតែកំណើនប្រើប្រាស់សេវាកម្ម ChatGPTនិង AI ខណៈដែលសមត្ថភាពគ្នានដែនកំណត់របស់ ChatGPTនិង AIអាចនឹងមកជំនួសការងារធ្វើដោយមនុស្សរាប់លានការងារយ៉ាងឆាប់រហ័ស។
បច្ចុប្បន្នគេកំពុងតែតាមដាននិងធ្វើពិសោធន៏ក៏ដូចជាវិនិយោគលើបច្ចេចវិទ្យាដើម្បីយល់ដឹងអំពីសក្កតានុពល គុណសម្បត្តិនិងគុណវប្បត្តិរបស់AI ក៏ដូចជាស្វែងយល់ថាតើវាអាចប៉ះពាល់ដល់ការធ្វើអាជីវកម្មដូចម្តេច ហើយអាជីវកម្មអចលនទ្រព្យក៏មិនអាចលើកលែងចេញពីផលប៉ះពាល់ដូចគ្នា។
ប៉ុន្តែលោកMarcus Chuអគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីភិចនិងប្រទេសសិង្ហបុរី នៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA បានចាត់ទុកវត្តមានរបស់ ChatGPTនិង AI គឺជាឱកាសមាសចាប់យកបច្ចេកវិទ្យានេះជួយដល់ក្រុមហ៊ុននិងភ្នាក់ងាររបស់គាត់ឲ្យមានភាពខុសប្លែកពីដៃគូរប្រកួតប្រជែងទៅវិញ។
លោកChu បាននិយាយថា “នៅពេលដែល ChatGPT ត្រូវបានដាក់ឱ្យដំណើរការជាសកលនៅចុងឆ្នាំ 2022 យើងបានចាប់យកឱកាសដើម្បីយក ChatGPT មកបំពេញតម្រូវការនិងកែរតម្រូវ Appរបស់ក្រុមហ៊ុនយើង ដែលត្រូវបានគេស្គាល់ថាជាវិធីសាស្រ្ត Sales+ សម្រាប់ភ្នាក់ងាររបស់យើង” ។
ក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យខាងលើនេះបានចាយលុយ 5.2 លានដុល្លារសិង្ហបុរី (3.9 លានដុល្លារអាមេរិក) ដើម្បីទិញបច្ចេកវិទ្យា រួមទាំង ChatGPT ផងដែរដើម្បីជួយដល់Appក្រុមហ៊ុនដំណើរការដោយ AI ធ្វើឲ្យភ្នាក់ងាររបស់ ERA អាចបំពេញព័ត៍មានលំអិតអចលនទ្រព្យរបស់ពួកគេបានយ៉ាងឆាប់រហ័យនិងងាយស្រួល ដោយគ្រាន់តែប្រើសម្លេងតែប៉ុណ្ណោះ។
ChatGPT គឺជា AI chatbot ដែលបង្កើតឡើងជាប្រភេទនៃទំរង់ភាសាធំមួយ (LLM) ដោយក្រុមហ៊ុនអាមេរិក OpenAI ហើយដាក់ឲ្យប្រើប្រាស់នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022។ LLM គឺជាក្បួនដោះស្រាយការរៀនស៊ីជម្រៅដែលអាចទទួលស្គាល់ សង្ខេប បកប្រែទស្សន៍ទាយ និងបង្កើតអត្ថបទ និង មាតិកាផ្សេងទៀតដោយផ្អែកលើចំណេះដឹងដែលទទួលបានពីសំណុំទិន្នន័យដ៏ធំ។ ដូចនេះ វាអាចឆ្លើយសំណួរ និងជួយកិច្ចការនានា ដូចជាការសរសេរតាក់តែងនិពន្ធ និងសូម្បីតែសរសេរកូដកម្មវិធីក៏បានដែរ។
លោកMarcus Chuក៏បានបញ្ជាក់បន្ថែមថា ភ្នាក់ងារអចលនទ្រព្យមួយចំនួនមានសមត្ថភាពក្នុងការនិយាយយ៉ាងល្អទៅដល់អ្នកទិញប៉ុន្តែការងាររបស់ពួកគេត្រូវការពេលច្រើនដើម្បីរៀបចំឯកសារហេតុដូចនេះហើយទើប ChatGPT អាចជួយពួកគេដំណើរការលក់បានលឿនជាងមុន។
ចំណែកលោក Ryan Li ដៃគូប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងនៅក្រុមហ៊ុន KPMG ប្រទេសចិន បាននិយាយថា “កម្មវិធី ChatGPT អាចនាំឱ្យមានការកាត់បន្ថយចំនួនការងារដែលមានជំនាញទាបនៅក្នុងឧស្សាហកម្ម (អចលនទ្រព្យ) ប៉ុន្តែវាក៏អាចឱ្យអ្នកប្រកបរបរនេះផ្តោតលើសកម្មភាពច្នៃប្រឌិតដែលមានតម្លៃខ្ពស់ ដើម្បីជំរុញការបង្កើតថ្មី និងបង្កើនប្រសិទ្ធភាព“។ក្រុមហ៊ុន Centaline Group ដែលគ្រប់គ្រងបណ្តាញភ្នាក់ងារអចលនទ្រព្យដ៏ធំបំផុតរបស់ហុងកុង ក៏កំពុងពិចារណាប្រើប្រាស់ ChatGPT ផងដែរ នេះបើយោងតាមស្ថាបនិក Shih Wing-ching ។
ក្រុមហ៊ុនអចលនទ្រព្យជាច្រើនទៀតកំពុងតែទិញកម្មវិធីChatGPT យកមកប្រើប្រាស់សម្រាប់ការវិភាគស្ថិតិទីផ្សារ និងទិន្នន័យអតិថិជន។ បន្ថែមជាងនេះទៅទៀតវាអាចផ្ញើរសារ; រៀបចំសំណើលក់; ផលិតវីដេអូ; ផ្តល់សំណួរ–ចម្លើយតាមរយះ chatbots ។
ទោះបីជាChatGPTនិង AI មានសមត្ថភាពខ្ពស់ក៏ដោយក៏មានអតិថិជនប្រើប្រាស់វាបានខកចិត្តនោះដែរ។ អ្នកប្រើបាស់ម្នាក់ឈ្នោះKary Yang ដែលរកទិញផ្ទះនៅក្នុងទីក្រុងហុងកុង បានសរសេរថា “បង្ហាញខ្ញុំនូវផ្ទះដែលមានតម្លៃ 475,000 ដុល្លារអាមេរិក”។ ប៉ុន្តែការបង្ហាញរបស់ AI ដូចហាក់មិនចំពិតប្រាកដ។ គាត់បានសរសេរម្តងទៀតថា ជួយយកឈ្នះតម្លៃ 638,000 ដុល្លារអាមេរិកនៅភាគខាងត្បូងហុងកុង។ ChatGPTបានឆ្លើយថា “អាចរកបានតម្លៃនេះនៅភាគខាងត្បូងហុងកុងប៉ុន្តែវាអាចខុសគ្នាទៅតាមទំហំនិងទីតាំង។ វាតបានបង្ហាញពីព័ត៍មានមួយនិយាយពីតម្លៃផ្ទះនៅក្នុងទីក្រុងហុងកុងវិញ ហើយបានអ្នកសួរបញ្ចាក់ឲ្យច្បាស់នៅប្រយោគទីមួយដែលខ្លួនបានសួរ។ សរុបមក Kary Yang បានបញ្ជាក់ថា AI អាចផ្តល់ជាយោបល់តែមិនអាចផ្តល់ព័ត៍មានជាក់លាក់តាមដែលយើងចង់បានទេ ហើយវាក៏មិនអាចមកជំនួសការងាររបស់ភ្នាក់ងារអចលនទ្រព្យនោះទេ។
ប្រភពៈ https://www.channelnewsasia.com/