ខេត្តពោធិ៍សាត់ ៖ ព្រលប់យប់ម៉ិញ ថ្ងៃអាទិត្យ ៨រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅលើកំណាតិផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខប្រេងឥន្ទៈតេឡា ស្ថិតនៅភូមិធ្លាម្អម ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍មហាសែនរន្ធត់មួយ បានកើតឡើងរវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ត បណ្ដាលឲ្យមានមនុស្សយ៉ាងតិចម្នាក់បានស្លាប់បាត់បង់ជីវិត ។
អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ជិះម៉ូតូម៉ាក WINNER ពណ៏ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1H 0525 ឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុបានបត់ឆ្វេង(ត្បូង.ជើង)ឆ្លងផ្លូវ ចៃដន្យមានរថយន្ត១គ្រឿងម៉ាក កំពុងបោះពួយយ៉ាលឿនក៍ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង ។
ប្រភពព័ត៌មានពីអាជ្ញាធរក្បែៗកន្លែងកើតហេតុបានឲ្យដឹងទៀតថា រថយន្តម៉ាក Lexus RX 400 ពណ៏ស ពាក់ស្លាកលេខ ព្រះវិហា 2C 0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច អ្នកបើកបរ(អញ្ញាតជន)មូលហេតុ៖ អ្នកបើកបរប្រើប្រាស់ល្បឿនលឿន ចំណែកអ្នកជិះម៉ូតូក្នុងល្បឿនលឿន បត់ឆ្លងផ្លូវខ្វះកាប្រុងប្រយ័ត្ន បច្ចុប្បន្ន សពធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ វត្ថុតាងម៉ូតូ និងរថយន្តប្រគល់ជូនមន្រ្តីនគរបាលការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រងចាំបន្តនីតិវិធី ៕ ដោយៈ ប៉ឹម ពិន