សម្ដេចតេជោ ហ៊ុន សែន បានហៅប្រធានក្រុមការងាររាជធានីភ្នំពេញគណបក្សភ្លើងទៀន លោក ស ឡុងដេត ឱ្យត្រឡប់មករាជធានីភ្នំពេញវិញខណៈដែលខំព្យាយាមរត់គេចទៅប្រទេសថៃតែមិនទាន់បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានហៅប្រធានក្រុមការងាររាជធានីភ្នំពេញគណបក្សភ្លើងទៀន លោក ស ឡុងដេត ឱ្យត្រឡប់មករាជធានីភ្នំពេញវិញខណៈដែលខំព្យាយាមរត់គេចទៅប្រទេសថៃតែមិនទាន់បានសម្រេច។

ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះខាងគណៈកម្មការកីឡាស៊ីហ្គេមកម្ពុជាបានដាក់ពាក្យប្ដឹងលោក ស ឡុងដេត ទៅតុលាការហើយដែលហាមឃាត់សិទ្ធិមិនឲ្យចេញក្រៅប្រទេស។

សម្ដេចតេជោ ហ៊ុនសែន បានលើកឡើងថាបើសិនជា ស ឡុងដេត ព្យាយាមចេញក្រៅប្រទេសនិងត្រូវចាប់ខ្លួនភ្លាមៗនៅព្រំដែន។

គួរឲ្យដឹងថាក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានតាមដានដឹងទាំងអស់នៅកិច្ចប្រជុំដែលរៀបចំដោយលោក ស ឡុងដេត ដោយបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជាថាធ្វើឲ្យរដ្ឋឋាងបង់ច្រើន ខណៈដែលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ។
សូមរម្លឹកថា : ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅកម្ពុជា បានប្រតិកម្ម និងថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះបុគ្គលឈ្មោះ ស ឡុងដេត ដែលរិះគន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កាលពីពេលថ្មីៗ កន្លងទៅ ដោយគ្មានការពិត និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេសជាតិ។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទម្លាយសារសំឡេងរបស់បុគ្គល ស ឡុងដេត នៅថ្ងៃទី១០ ខែមិថុនានេះ បន្ទាប់ពីបុគ្គលរូបនេះ បាននិយាយរិះគន់ពីការរៀបចំស៊ីហ្គេម ក្នុងកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

សូមធ្វើការថ្កោលទោស ចំពោះការលើកឡើងរបស់បុគ្គលឈ្មោះ ស ឡុងដេត ដែលនិយាយបំភ្លៃពីការពិត អ្វីដែលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានជោគជ័យយ៉ាងពិតប្រាកដ ហើយមានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់។ វាគឺជាមតិអគតិមួយ ដែលបំពុលបរិយាកាសសង្គម មិនស្គាល់ពីតម្លៃរបស់ជាតិ និងអន្ដរជាតិ។ ប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស ក៏ដូចជាអ្នកទស្សនានៅក្រៅប្រទេស និងពិភពលោក ដែលបានតាមដានតាមរយៈបណ្ដាញសង្គមនានាជាច្រើនរយលាននាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពអស្ចារ្យ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្ទុយពីជនម្នាក់នេះ ដែលមានគំនិតអគតិ មិនស័ក្ដិសមនឹងរស់នៅក្នុងសង្គមកម្ពុជានោះទេ»។

សូមថ្កោលទោសយ៉ាងដាច់អាហិង្ការ ចំពោះការបញ្ចេញបែបអគតិរបស់បុគ្គលនេះ (ស ឡុងដេត) ដែលនិយាយកេងចំណេញនយោបាយ ដោយគ្មានការពិត ដល់ពិសពុល និងអគតិបំផុត ដែលប្រជាពលរដ្ឋទាំងអស់គ្នា មិនអាចទទួលយកបាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលបានចូលរួមទស្សនា និងគាំទ្រការប្រកួត ពិសេសអ្នកទស្សនារាប់ម៉ឺន រាប់លាននាក់ ដែលបានទស្សនាផ្ទាល់ ក៏ដូចជាទស្សនា តាមរយៈការផ្សាយបន្ដផ្ទាល់ ដែលបានឃើញភាពអស្ចារ្យក្នុងពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវរួមគ្នាថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះជនម្នាក់នេះ ដែលមានគំនិតអគតិ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ យើងត្រូវបំផ្លាញមនុស្សម្នាក់ ដែលបំផ្លាញជាតិ ក្បត់ជាតិ ជាជាងឱ្យបុគ្គលនេះបំផ្លាញជាតិ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានបញ្ចប់ដោយជោគជ័យ និងអស្ចារ្យបំផុត ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីប្រជាពលរដ្ឋរាប់លាននាក់ ទាំងនៅកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក ដែលមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរៀបចំបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ក៏ដូចជាការណែនាំចង្អុលបង្ហាញជាប់ជាប្រចាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ជាដើម៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print