ក្រុមឈ្មួញសម្រុកជីករណ្ដៅដីនៅតំបន់ព្រៃលិចទឹកខេត្តសៀមរាប ជិតដល់ក្បាលប្រេត គ្មានឃើញជំនាញចុះបង្ក្រាប សង្ស័យត្រូវថ្នាំសណ្ដំ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រុមឈ្មួញបាននាំគ្នាសម្រុកជីកយកអាចម៍ដីដឹកលក់យ៉ាងអាណាធិប​តេយ្យ​ប្រមាណជាង ១០នាក់

...
ដោយសេរីនៅតំបន់ហាមឃាត់នៃព្រៃលិចទឹកត្រង់ចំណុចខាងជើងភ្នំក្រោម អស់រយៈពេលជាច្រើនខែឆ្នាំមកហើយ ករណីនេះត្រូវបានគេដាក់ការសង្ស័យថា អាជ្ញាធរពាក់ព័ន្ធនៅទីនោះប្រហែលឃុបឃិតឲ្យមានការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិទាំងនេះ។

ការឈូសឆាយនិងជីកដីព្រៃលិចទឹកនេះដែរគឺស្ថិតនៅភូមិសាស្រ្តសង្កាត់សំបួរជាប់ព្រំប្រទល់សង្កាត់សៀមរាប សង្កាត់ស្វាយដង្គំ និងសង្កាត់ចុងឃ្នៀស នៃក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមប្រភពពីអ្នកឃ្លាំមើលបានឲ្យដឹងថា សកម្មភាពជីកកាយយកអាចម៍ដីលក់នេះកើតមានជាយូរខែឆ្នាំមកហើយ ដោយគេបានដាក់ការសង្ស័យថា អាជ្ញាធរនិងជំនាញពាក់ព័ន្ធឃុបឃិតបើកភ្លើងខៀវជាថ្នូរនិងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបិទមាត់មិនបង្ក្រាប។

ប្រភពបន្តថា ជារឿយៗពលរដ្ឋតែងតែតវ៉ាបិទផ្លូវខណៈក្រុមហ៊ុនទាំងនោះបានដឹកដីហុយនិងខូចផ្លូវសាធារណៈផងដែរ។ ប្រភពបន្តទៀតថា មិនដឹងដល់ពេលណា ឆ្នាំណា ទើបអាជ្ញាធរភ្ញាក់ខ្លួននិងមានវិធានការទប់ស្កាត់នោះទេ ហើយបើទុកអញ្ចឹងយូរៗទៅមុខជារលាយព្រៃលិចទឹកអស់ហើយ មិនត្រឹមតែប៉ុណ្ណោះផលត្រីនឹងអាចថយចុះជាបន្តបន្ទាប់ជាមិនខាន។

ជុំវិញករណីខាងលើនេះដែរ លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នេះដោយទូរស័ព្ទរបស់លោកនៅក្រៅតំបន់សេវា។

រីឯ លោក ស្រី កែវសុភក្តិ នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស ធ្លាប់បានឲ្យដឹងថា ករណីនេះលោកបានដឹងហើយតែលោកបានឲ្យកូនចៅរបស់លោកចុះទៅត្រួតពិនិត្យនិងធ្វើរបាយការណ៍មកលោកឲ្យហើយ ។ លោកបានឲ្យដឹងទៀតថា មួយរយៈនេះមានការរវល់ច្រើនទើបមិនសូវបានចុះបង្ក្រាបបទល្មើសផ្សេងៗ។

ចំណែកលោក ព្រិន សាវិន នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មិនអាចទាក់ទងសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ នេះ ដោយទូរស័ព្ទរបស់​លោក​​នៅក្រៅតំបន់សេវា ។

គួររំលឹកផងដែរថា មន្ត្រីរាជការនៅក្នុងខេត្តសៀមរាប ដែលមានតួនាទីនិងការទទួលខុសត្រូវចំពោះការងារថ្នាក់លើចាត់តាំងមកហាក់ដូចជាមានការឆក់ល្វែងយ៉ាងខ្លាំង បន្ទាប់ពីគេឃើញមានអាជ្ញាធរខេត្តរំដួល៣ទងមួយនេះមានភាពកំសោយ ចាប់ថ្នាក់ក្រោមរហូតដល់ថ្នាក់លើ គឺមិនសូវអើពើរឿងបង្ក្រាបបទល្មើសក្នុងតំបន់ព្រៃលិចទឹកនោះទេ ដោយបណ្តែតបណ្តោយឲ្យមានការនេសាទខុសច្បាប់និងកាប់បំផ្លាញព្រៃលិចទឹកដែលជាជំរកត្រីពងកូនជាដើម ប៉ុន្តែគេឃើញចុះបង្ក្រាបម្តង ដើម្បីយកស្នាដៃទុកឲ្យថ្នាក់លើមើលតែប៉ុណ្ណោះ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ ប៊ុនរិទ្ធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print