ខេត្តកំពង់ស្ពឺ ៖រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ ដោយទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះដល់ភូមិត្រពាំងលើក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីប្រមូលព័ត៌មានករណីប្លន់យកម៉ូតូ០១គ្រឿង ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1M-7766 ។
-ជនរងគ្រោះ ១-ឈ្មោះ គន់ កូដា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិព្រៃដំណាក់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
-២-ឈ្មោះ បូរិន វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្ន ភូមិព្រៃដំណាក់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមដំណើររឿង ជនល្មេីសមានគ្នា ០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ឡេីងតែម គ្មានស្លាកលេខ អាយុប្រហាក់ប្រហែល ១៩-២០ឆ្នាំ ក្នុងនោះមានម្នាក់ពាក់អាវក្រៅ ពណ៌ខ្មៅ ជិះម៉ូតូមកឈប់ពីមុខម៉ូតូរងគ្រោះរួចយកកាំបិតចុងស្រួចមកគំរាម រួចយកម៉ូតូជិះរត់គេចខ្លួនបាត់ ។
បច្ចុប្បន្ន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគងពិសី កំពុងស្រាវជ្រាវ ឈានទៅរកមុខសញ្ញាមកផ្តន្ទាទោសតាមច្បាប់ ៕
ដោយ : សហការី