ជីដេវីត ត្រៀមទស្សនីយភាពអស្ចារ្យមួយក្នុងបទ”មហានគរ” ថ្ងៃប្រគួតបាល់ទាត់មិត្តភាពកម្ពុជា-បង់ក្លាដេស

ចែករំលែក៖

ភ្នំពេញ៖ អាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រតារាចម្រៀង ជី ដេវីតក្រោយពីលោកបានប្រកាសអំពីគម្រោងបង្កើតព្រឹត្តិការណ៍ទស្សនីយភាពសិល្បៈធំមួយនៅថ្ងៃប្រគួតតបាល់ទាត់មិត្តភាពកម្ពុជា-បង់ក្លាដេស។ គេរំពឹងថានឹងមានទស្សនីយភាពប្លែកនិងជាជំនួបពិសេសរវាងក្រុមអ្នកគាំទ្រតារាចម្រៀង និងអ្នកគាំទ្របាល់ទាត់ជាក់ជាមិនខាន ។
គេដឹងដែរថាបទ”មហានគរ”របស់តារាចម្រៀង ជីដេវីតដែលផ្ទុះការគាំទ្រមុនព្រឹត្តិការណ៍បើកការប្រគួតស៊ីហ្គេមប៉ុន្មានថ្ងៃនោះត្រូវបានក្រុមអ្នកគាំទ្រលោករំពឹងថានឹងមានទស្សនីយភាពត្រជាក់ភ្នែកណាមួយក្នុងព្រឹត្តិការប្រគួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលខ្មែរធ្វើជាម្ចាស់ផ្ទះ ព្រោះតែរសជាតិពណ៌សម្បុរនៃបទចម្រៀងនេះ ពិតជាត្រូវគ្នានឹងការបង្ហាញមោទកភាពទៅកាន់ពិភពលោក។ ទំនងជាមិនអាចមានឱកាសបង្ហាញមុខក្នុងព្រឹត្តិការណ៍ទាំងពីរខាងលើពេលនេះស្រាប់តែលោកនិងក្រុមការងារកំពុងតែដុតដៃដុតជើងបង្កើតទស្សនីយភាពសិល្បៈពិសេសការរំលេចពីសិល្បៈវប្បធម៌ខ្មែរទាំងការស្លៀកពាក់ ការសម្តែងទម្រង់សិល្បៈបុរាណជាច្រើននឹងត្រូវបានបញ្ចេញនៅពេលនេះខណៈដែលលោកបាននិងកំពុងធ្វើការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ក្នុងនោះសិល្បករជាច្រើនក៏នឹងបង្ហាញវត្តមានក្នុងការសម្តែងបទចម្រៀងមួយនេះ ហើយច្បាស់ណាស់ទេពបូព្រឹក្សដែលជាភរិយាគឺជាអ្នកនៅពីក្រោយការរៀបចំទស្សនីយភាពនេះដើម្បីជាការអមព្រឹត្តិការណ៍ប្រគួតបាល់ទាត់មិត្តភាពរវាងកម្ពុជា នឹងបង់ក្លាដេសនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣នេះ។ ច្បាស់ណាស់នេះគឺជាកម្មវិធីប្រគួតបាល់ទាត់ប៉ុន្តែគេដឹងថា ក្រុមអ្នកគាំទ្រស្នេហាកីឡាបាល់ទាត់ និងក្រុមអ្នកគាំទ្រតារាចម្រៀងជីដេវីត ដែលគេដឹងថានឹងលឺសំឡេងកងរំពឹងពេញពហុកីឡដ្ឋានជាតិអូឡាំពិកជាក់ជាមិនខាន។ ស្រីតាដែលជាអ្នកជិតដិតតារាចម្រៀងជីដេវីតនិងទេព បូព្រឹក្សបានទម្លាយមុននេះថាពិតជាមានាការហ្វឹកហាត់សមសម្រាប់ទស្សនីយភាពត្រជាក់ភ្នែកនេះដើម្បីប្រាកដថាជាការបំពេញចិត្តអ្នកគាំទ្រដែលចង់ឃើញពួកគាត់សម្តែងជាផ្លូវការនោះ។
វីដេអូមុននេះរបស់ជីដេវីតក៏បានបង្ហាញពីការហ្វឹកហាត់សមរបស់សិល្បករដែលដឹកនាំដោយសាស្ត្រាចារ្យជំនាញសិល្បៈបុរាណជាច្រើនរូបដែលគេជឿជាក់ថាទិដ្ឋភាពថ្មីប្លែកមួយនឹងបង្ហាញក្នុងឱកាសខាងលើជាមួយនឹងមោទភាពសម្រាប់ប្រជាជនខ្មែរផងដែរ៕ដោយ៖វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print