រថយន្តLEXUS RX350 ពាក់ផ្លាកលេខនគរបាល​បុកគូទរថយន្តកុងតឺន័រកំពុងបត់ត្រឡប់ក្រោយបណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រងាងៗ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តកុងតឺន័រមួយគ្រឿង​កំពុងបេីកបត់ត្រឡប់ក្រោយ​ ស្រាប់តែមានបុរសម្នាក់បើករថយន្តLEXUS RX 350 ពាក់ផ្លាកលេខនគរបាលយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តពីក្រោយបណ្ដាលឱ្យក្រឡាប់ផ្ងារជើងច្រងាងៗ ខណៈដែលតៃកុងរថយន្តរងរបួសស្រាល​ ។

​    គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើស្ពានផ្លូវលេខ២១៧ ក្បែរក្រុមហ៊ុនស្រាបៀរកម្ពុជា ស្ថិតក្នុងសង្កាត់ជើងឯក​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំផ្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានរថយន្ត LEXUS RX 350មួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខនគរបាល2-5201បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿន​ និងខ្វះការប្រុងប្រយ័ត្នជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឱ្យរថយន្តLexus ក្រឡាប់ផ្ងារជើងច្រងាង រងការខូចខាតស្ទើរទាំងស្រុង ។ ភ្លាមនោះក៏មានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយសង្គ្រោះយកអ្នកបើកបរចេញពីរថយន្ត​ តែសំណាងល្អអ្នកបើកបរមិនមានរងរបួសនោះទេ។ ចំណែករថយន្តកុងតឺន័របានបើកបន្តទៅមុខទៀតបាត់ស្រមោលតែម្ដង​ ។
​    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​ និងផ្នែកជំនាញចរាចរណ៍បានចុះមកដល់​ ដោយបានពិនិត្យជាក់ស្ដែងឃេីញថាមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈ ទើបសមត្ថកិច្ចសម្រេចឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូច​មកស្ទួចយករថយន្តបង្កចេញ​ពីកន្លែងកេីតហេតុដោយខ្លួនឯង​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print