រថយន្តLexus​ RX330 បេីកបុករថយន្ត​Prius ពីក្រោយពេញទំហឹងនិងរុញបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្លើងស្តុបក្រសួងមហាផ្ទៃ​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្តម៉ាក​ Lexus RX 330 មួយគ្រឿងយ៉ាងលឿន​ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តម៉ាក​ Toyota Prius មួយគ្រឿងចំពីក្រោយពេញទំហឹង​ និងរុញទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១ផ្ទាំងទៀត​ រងការខូចខាតយ៉ាងដំណំ​ ។

​     ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅចំណុចភ្លើងស្តុបក្រសួងមហាផ្ទៃ​ តាមបណ្ដោយផ្លូវព្រះនរោត្ដម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។
​     បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ ដំបូង​មានបុរសម្នាក់បានបេីករថយន្តម៉ាក​ Toyota Prius ពណ៌ស​ ពាក់ផ្លាក​លេខភ្នំពេញ​ 2BY-5545 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម​ពីត្បូងទៅជេីងក្នុងល្បឿនល្មម​ ខណៈមកដល់ចំណុចកេីតហេតុ​ ស្រាប់តែមានបុរសម្នាក់ទៀតបានបេីករថយន្តម៉ាក​ Lexus RX 330 ពណ៌ស្ក​ ពាក់ផ្លាក​លេខ​ភ្នំពេញ​ 2AM-7158​ ធ្វេីដំណេីរស្របទិសគ្នាយ៉ាងលឿន​មិនប្រយ័ត្នបានទៅបុករថយន្ត Prius ពីក្រោយពេញទំហឹង​ និងធ្វេីឱ្យរថយន្ត​ Prius ខ្ទាតទៅបុកបន្តរបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ថែមទៀតរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ​ ។ ប៉ុន្តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។
​    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំភាគីរថយន្តទាំងសងខាងចូលខ្លួនដោះស្រាយតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print