ខេត្តកំពង់ចាម៖ អតីតសកម្មជនគណបក្សភ្លេីងទៀនចំនួន៥នាក់ ដែលរស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម បានអស់ជំនឿជឿជាក់ទៅនឹងការដឹកនាំរបស់គណបក្សភ្លើងទៀន ហើយពួកគេសូមធ្វើការទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
លោក ញ៉ិល សុឡេង អាយុ៤៧ឆ្នាំ និងប្រពន្ធ ឈន ស្រស់ អាយុ៤៣ឆ្នាំ ដែលជាអតីតសកម្មជនគណបក្សភ្លេីងទៀនកន្លងមក រួមនឹង លោក ឆន ឆេត អាយុ៤៧ឆ្នាំ និងប្រពន្ធ វ៉ន់ ច្រឹប និងលោកស្រី វ៉ន់ រ៉ន អាយុ៥៩ឆ្នាំ ដែលរស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម។
លោក ញ៉ិល សុឡេង រួមនឹងសកម្មជនដ៍ទៃទៀតបានបញ្ជាក់ថា ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់ លោក សម រង្សី ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សតែមួយគត់ដែលមានភាពរឹងមាំ និងចាស់ទុំផ្នែកនយោបាយជាងគេ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៌ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។
បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថាគណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕ដោយ៖វណ្ណៈ