អាជ្ញាធរខណ្ឌសែនសុខចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងតំបន់ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ដើម្បីសម្រួលចរាចរណ៍ និងឱ្យមានរបៀបរៀបរយល្អ

ចែករំលែក៖

ភ្នំពេញ : ៖ ដើម្បីឱ្យមានសណ្ដាប់ធ្នាប់ ការធ្វើចរាចរណ៍ឱ្យបានត្រឹមត្រូវ ចៀសវាងការរំលោភយកចិញ្ចើមផ្លូវសាធារណៈលក់ដូរ ក៏ដូចជាការចតរថយន្តម៉ូតូគ្មានសណ្ដាប់ធ្នាប់ និងការចោលសំរាមពាសវាលពាសកាលនោះ នៅព្រឹកថ្ងៃសុក្រទី១៦ខែមិថុនាឆ្នាំ២០២៣

លោក ម៉ូវ មានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់តាំងលោកអភិបាលរង សាំង សុភៈវិចិត្រ លោកប្រធានការិយាលយ័សាធារណការខណ្ឌ ធាម ចន្ទសេរីវុឌ្ឍ លោក ផង់ វណ្ណាប្រធានសណ្តាប់ធ្នាប់ខណ្ឌ ដឹកនាំកម្លាំងជាក្រុមៗដើរត្រួតពិនិត្យផ្លូវក្នុងមូលដ្ឋាន ដែលស្ថិតនៅក្នុងតំបន់ផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា : សកម្មភាពការងាររបស់អាជ្ញាធរខណ្ឌសែនសុខ បានចុះអនុវត្តរួមមាន៖

១-ចុះរៀបចំសណ្តាប់ធ្នាប់និងអប់រំដល់បងប្អូនអាជីវករដែលលក់ដូររំលោភចិញ្ចើមផ្លូវ ហាមដាក់ដើមផ្កាឬវត្ថុផ្សេងៗលើផ្លូវ។
២-សុំវេចខ្ចប់សំរាមទុកដាក់អោយបានត្រឹមត្រូវនិងជួយសម្អាតកន្លែងលក់ដូរអោយបានស្អាតជានិច្ច។
៣-សុំលោកប្រធានគណៈកម្មការផ្សារឈូកមាស ហាមរថយន្តកុំឱ្យចតឥតសណ្តាប់ធ្នាប់ពីរឬបីជួរដែលបង្កអោយមានភាពផ្លូវតូចចង្អៀតដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋពិបាកធ្វើដំណើរ។

ជាចុងក្រោយក្នុងនាមលោកតំណាងអោយរដ្ឋបាលខណ្ឌសែនសុខទាំងមូលលោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករដែលរស់នៅក្នុងមូលដ្ឋានទាំង៦សង្កាត់ សុំមេត្តានាំគ្នាចូលរួមថែទាំសម្អាត និងគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានដើម្បីអោយមូលដ្ឋាននៃខណ្ឌសែនសុខរបស់យើងមានសណ្ដាប់ធ្នាប់ល្អ។

...

សូមជម្រាបជូនផងដែរថា ដោយសារកត្តាខ្វះការយោគយល់គ្នា អាជីវករលក់ដូរ តែងរៀបចំកន្លែងលក់ខ្លះប៉ះពាល់ដល់ផ្លូវសាធារណៈ និងមានប្រជាពលរដ្ឋដទៃទៀតក៏បានចតរថយន្តតាមដងផ្លូវ គ្មានសណ្ដាប់ធ្នាប់បង្កទៅជាបញ្ហាកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅទីនោះ៕ ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print