Premier League រដូវកាលថ្មី ៖ Man City ប៉ះ Burnley, Chelsea ធ្វើជាម្ចាស់ផ្ទះទទួល Liverpool, Luton ប៉ះ Brighton ថ្ងៃបើកឆាក

ចែករំលែក៖

ក្រុមជើងឯក Manchester City នឹងចាប់ផ្តើមរដូវកាល Premier League នៅថ្ងៃសុក្រ ទី១១ ខែសីហា ដោយប៉ះក្រុម Burnley ដែលគ្រប់គ្រងដោយអតីតប្រធានក្រុមលោក Vincent Kompany រីឯការប្រកួតលីកកំពូលលើកដំបូងរបស់ Luton Town ចាប់តាំងពីឆ្នាំ១៩៩២គឺប៉ះ Brighton មួយថ្ងៃក្រោយមក នៅពេលដែលក្លិបមួយនេះឡើងមកពីលីកទី២ជាមួយ Sheffield United ដែលត្រូវប៉ះក្រុមភ្ញៀវ Crystal Palace

 រជ្ជកាលរបស់លោក Mauricio Pochettino ក្នុងនាមជាអ្នកចាត់ការក្លិបតោខៀវ Chelsea ចាប់ផ្តើមដឹកនាំដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះ Liverpool នៅថ្ងៃអាទិត្យទី១៣ ខែសីហា ខណៈដែលគ្រូបង្វឹក Tottenham ថ្មីលោក Ange Postecoglou នាំក្រុមរបស់គាត់ទៅប្រកួតជាមួយក្រុម Brentford នៅថ្ងៃនោះ។ ចំណែកក្រុមបិសាចក្រហម Manchester United ចាប់ផ្តើមរដូវកាលជាមួយក្រុម Wolves នៅ Old Trafford នៅថ្ងៃទី១៤ ខែសីហា។

ក្រុម Manchester City ដែលកំពុងអបអរពានរង្វាន់បន្ទាប់ពីឈ្នះ Premier League, Champions League និង FA Cup ក្នុងឆ្នាំ២០២២២០២៣ ឥឡូវនេះកំពុងសម្លឹងមើលក្លាយជាក្រុមអង់គ្លេសដំបូងគេដែលឈ្នះពាន៤ឆ្នាំជាប់ៗគ្នា។

 ក្រុម របស់ លោក Pep Guardiola បាន ឈ្នះ ពាន Premier League ក្នុង រយៈពេល៥ដង ក្នុង ចំណោម រដូវ កាល កន្លងមក។ អ្នកចាត់ការក្រុម Burnley លោក Kompany បានចំណាយពេល១១ឆ្នាំនៅ Man City ដោយបានឈ្នះពានរង្វាន់លីកចំនួន៤។

 រដូវកាល Premier League ២០២២២០២៣ នឹងបញ្ចប់នៅថ្ងៃអាទិត្យទី១៩ ខែឧសភា ឆ្នាំ២០២៤។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ Premier League បានឲ្យដឹងថា ខ្លួនបានប្តេជ្ញាចិត្តក្នុងការផ្តល់ឱ្យអ្នកគាំទ្រនូវការជូនដំណឹងយ៉ាងហោចណាស់៦សប្តាហ៍លើការជ្រើសរើសការចាក់ផ្សាយរហូតដល់ខែធ្នូ ឆ្នាំ២០២៣ និងរយៈពេល៥សប្តាហ៍ចាប់ពីថ្ងៃទី២៤ខែមករា ឆ្នាំ២០២៤។

 កាលបរិច្ឆេទប្រកួតរដូវកាលថ្មីរួមមាន៖

 ថ្ងៃទី១១ ខែសីហា ក្រុម Burnley ប៉ះ Manchester City វេលាម៉ោង២រំលងអធ្រាត្រ។

 ថ្ងៃសៅរ៍ ទី១២ ខែសីហា Arsenal ប៉ះ Nottingham Forest ម៉ោង៦និង៣០នាទីល្ងាច, Bournemouth ប៉ះ West Ham, Brighton v Luton Town, Everton ប៉ះ Fulham, Sheffield United ប៉ះ Crystal Palace, Newcastle United ប៉ះAston Villa ក្រុមទាំងនេះលេងនៅវេលាម៉ោង៩យប់ដំណាលគ្នា។

 ថ្ងៃអាទិត្យ ទី១៣ ខែសីហា Brentford ប៉ះ Tottenham Hotspur លេងម៉ោង៨យប់, Chelsea ប៉ះ Liverpool លេងម៉ោង១០និង៣០នាទីយប់។

 ថ្ងៃចន្ទ ទី១៤ ខែសីហា Manchester United ប៉ះ Wolverhampton Wanderers លេងម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា (រូបភាព BBC Sport/Sky Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print