ភ្នំពេញ ៖ សមត្ថកិច្ចជំនាញគយ របស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅខ្លួនបានចាប់ឃាត់រថយន្តគ្មានពន្ធ នៅទូទាំងប្រទេសបានចំនួន១៣គ្រឿងថែមទៀត សុទ្ធសឹងរថយន្តចង្កូតឆ្វេង។ ប្រតិបត្តិការចុះបង្ក្រាបនេះ ក៏មានសហការជាមួយនឹងកងកម្លាំងប្រដាប់អាវុធ នគរបាលជាតិ និងកងរាជអាវុធហត្ថ ដើម្បីលុបបំបាត់ការនាំចូលគេចពន្ធ និងប្រមូលពន្ធបង់ជូនរដ្ឋ។
ខាងសមត្ថកិច្ចគយបានបញ្ជាក់ថា : រថយន្តទាំងនោះរួមមាន៖
1.រថយន្តម៉ាក Toyota Alphard ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូដែល២០១៦
2.រថយន្តម៉ាក Toyota Yaris ប្រភេទរថយន្តទេសចរណ៍ ចង្កូតឆ្វេង ពណ៌ទឹកស ឆ្នាំម៉ូដែល២០១៤
3.រថយន្តម៉ាក TOYOTA CAMRY ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំម៉ូដែល ២០០៩
4-រថយន្តម៉ាក Lexus Rx400H ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2006 ពាក់ផ្លាកលេខ ភ្នំពេញ 2AP-0243
5-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2M-5760
6-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2P-1912
7-រថយន្តម៉ាក Lexus RX330 ចង្កូតឆ្វេង ពណ៌ទឹកមាស ឆ្នាំម៉ូដែល ២០០៧ ទំហំស៊ីឡាំង ៣៥០០ CC
8-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ ទឹកប្រាក់ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ កំពង់ចាម 2A-0796
9-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2BI-6061
10-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ស ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2AI-8018
11-រថយន្តម៉ាក Camry ចង្កូតឆ្វេង ពណ៌ខ្មៅ ផលិតឆ្នាំ 2007 ពាក់ផ្លាកលេខ ភ្នំពេញ 2AC-4917
12-រថយន្តម៉ាក LEXUS 470 GX ចង្កូតឆ្វេង ឆ្នាំម៉ូដែល 2003 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-3997
13-រថយន្តម៉ាក LEXUS RX400hចង្កូតឆ្វេង ឆ្នាំម៉ូដែល 2006 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-0178
សូមជម្រាបថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបង្ក្រាបករណីរថយន្តអត់ពន្ធ ដែលកំពុងចរាចរណ៍តាមដងផ្លូវ ដូចភ្លៀងរលឹម ដើម្បីធ្វើយ៉ាងណាបញ្ចប់ការលួចបន្លំ ប្រើប្រាស់រថយន្តអត់ពន្ធដោយ ជ្រកក្រោមស្លាកលេខផ្សេង។
សូមរំលឹកផងដែរថា : នៅក្នុងរាជធានីភ្នំពេញ មានកន្លែងយានដ្ឋាន ជាច្រើន បានបន្លំលួច ដំឡើងរថយន្ត កែចង្កូត រថយន្តកាត់ត សុទ្ធតែដំឡើងគ្មានបច្ចេកទេសត្រឹមត្រូវ ភាគច្រើនជារថយន្តកាត់ត គ្មានពន្ធនាំចូល ដែលសមត្ថកិច្ចគួរមានវិធានការបើកស៊ើបអង្កេត ស្រាវជ្រាវ ៕
ដោយ : សហការី