សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបង្កការរារាំងដល់ដំណើរការបោះឆ្នោត នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសចាត់វិធានការចំពោះជនណា ឬក្រុមប្រឆាំងណា ដែលមានបំណងបង្កការរំខាន អុកឡុក ឬធ្វើសកម្មភាពផ្សេងៗដូចជា៖ គូសសន្លឹកឆ្នោតចោល ក្នុងគោលដៅបំផ្លាញដល់ដំណើរការ ឬបរិយាកាសបោះឆ្នោត នឹងមិនត្រូវអត់ឱន ឬលើកលែងឡើយ។

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលពីធីនេះធ្វើឡើង នៅបណ្តោយផ្លូវលេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ។

សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ខែដដែល។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះក្នុងកាលៈទេសៈលំបាកបំផុតរបស់កម្ពុជាយ៉ាងណាក៏ដោយ ក៏សម្ដេចនិងមិនរត់ចោលប្រជាពលរដ្ឋនោះទេ។

ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ បានលើកឡើងថា៖ «ពូមិនរត់ចោលប្រជាពលរដ្ឋទេទោះបីជាកាលៈទេសៈលំបាកបំផុតពូត្រូវស្លាប់រស់ជាមួយនឹងប្រជាជន»។

ជាមួយគ្នានេះសម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនិងមិនភ្លេចសម្ដេចក៏ដូចជាគណបក្សប្រជាជនក្នុងពលបោះឆ្នោតខាងមុខនោះទេ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print