ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកអង្គរបុរីបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀន២២កញ្ចប់និងកាំភ្លេីងកែច្នៃមួយដេីមកាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ។
ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ ទេីបលោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែចុះបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀន ស្ថិតនៅចំណុចភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ណេង រាប ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ
ព្រមទាំងដកហូតបានសម្ភារមួយចំនួនមាន៖ ថង់ប្លាស្ទីកសំរាប់ច្រកសារធាតុញៀនប្រើប្រាស់ហើយចំនួន២២កញ្ចប់ (ធំ១១ និងតូច១១), កាំភ្លើងកែច្នៃ ០១ដើម, ឧបករណ៍ឆក់ត្រី០១ដើម និងសម្ភារសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។
ករណីនេះកម្លាំងជំនាញកំពុងធ្វើការសាកសួរជនសង្ស័យនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ