Arsenal កំពុង ពិភាក្សា ដើម្បីនាំយក ខ្សែ ប្រយុទ្ធ Kai Havertz ពី Chelsea

ចែករំលែក៖

ក្លិបកាំភ្លើងធំ Arsenal នៅតែកំពុងពិភាក្សាជាមួយក្លិបតោខៀវ Chelsea ជុំវិញការចុះហត្ថលេខាលើកីឡាករ Kai HavertzHavertz វ័យ២៤ឆ្នាំនៅសល់កិច្ចសន្យារយៈពេល២ឆ្នាំទៀត ហើយ Arsenal មានការចាប់អារម្មណ៍ជាបន្តលើខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ។

 ភាពជាម្ចាស់ថ្មីនៅ Chelsea ចង់ជៀសវាងការអនុញ្ញាតឱ្យកីឡាករចូលដល់រយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងរបស់ពួកគេហើយ Havertz ដែលកុងត្រានឹងផុតកំណត់នៅឆ្នាំ២០២៥ មិនទាន់យល់ព្រមលើការបន្តនៅក្លិបនៅឡើយទេ។ វាអាចជារដូវក្តៅដ៏មមាញឹកនៅ Arsenal ដែលកំពុងបន្តការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើអង់គ្លេស Declan Rice របស់ West Ham

ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរមួយសម្រាប់កីឡាករវ័យ២៤ឆ្នាំរូបនេះនឹងមិនបញ្ចប់ចំណាប់អារម្មណ៍របស់ក្រុមកាំភ្លើងធំលើខ្សែបម្រើ Ecuador របស់ Brighton និងកីឡាករ Moises Caicedo នោះទេ។

 កីឡាករវ័យ២១ឆ្នាំរូបនេះបានស្ថិតនៅក្នុងរ៉ាដារបស់អ្នកចាត់ការទូទៅរបស់ Arsenal លោក Mikel Arteta មួយរយៈមកហើយដោយ Caicedo បាននិយាយថា គាត់ពិតជាជិតស្និទ្ធនឹងការចុះហត្ថលេខាសម្រាប់ក្លិបនៅភាគខាងជើងទីក្រុងឡុងមួយនេះក្នុងខែមករា។

ក្លិបមិនទាន់ទទួលបានការផ្តល់ជូនសម្រាប់ខ្សែបម្រើសញ្ជាតិស្វីសវ័យ៣០ឆ្នាំ Granit Xhaka នៅឡើយទេ ប៉ុន្តែកីឡាករម្នាក់ដែលអាចចាកចេញពី Emirates នៅរដូវក្តៅនេះគឺខ្សែប្រយុទ្ធអាមេរិក Folarin Balogun កីឡាករវ័យ២១ឆ្នាំរូបនេះមានរដូវកាលដ៏ល្អក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Reims នៃលីកកំពូលបារាំង Ligue 1 ដោយស៊ុតបញ្ចូលទីបាន២១គ្រាប់។

 មានការចាប់អារម្មណ៍ពីទូទាំងទ្វីបអឺរ៉ុប និងក្លិបនៅពាក់កណ្តាលនៃក្របខ័ណ្ឌ Premier League ដោយ Arsenal មានឆន្ទៈអនុញ្ញាតឱ្យខ្សែប្រយុទ្ធចាកចេញប្រសិនបើមានការផ្តល់ជូនសមរម្យចូលមក (រូបភាព BBC Sport)

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print