ប្រទេសថៃអនុម័តបញ្ជីឈ្មោះ សមាជិកសភាជាប់ឆ្នោតចំនួន៥០០នាក់

ចែករំលែក៖

កាលពីថ្ងៃទី 19 ខែមិថុនា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានប្រកាសថា ខ្លួនបានអនុម័តសមាជិកសភាទាំងអស់៥00នាក់ ដែលត្រូវបានបោះឆ្នោតជ្រើសរើស នៅក្នុងមណ្ឌល និង ១០០នាក់ជាសមាជិកសភា ដែលត្រូវបានជ្រើសរើស តាមបញ្ជីគណបក្ស ខណៈដែលរក្សាសិទ្ធិ ក្នុងការគ្រប់គ្រងការស៊ើបអង្កេត ការក្លែងបន្លំការបោះឆ្នោត។

យោងតាមអគ្គលេខាធិការ EC លោក Sawaeng Boonmee ទោះបីជា EC ទទួលស្គាល់សមាជិកសភា ទើបជាប់ឆ្នោតថ្មីក៏ដោយ ក៏ខ្លួនរក្សាសិទ្ធិក្នុងការស៊ើបអង្កេតរាល់ការចោទប្រកាន់ អំពីការក្លែងបន្លំការបោះឆ្នោតក្នុងរយៈពេល មួយឆ្នាំ។
ក្នុងអំឡុងពេលនេះ EC អាចសុំឱ្យតុលាការកំពូលលុបចោលសិទ្ធិបោះឆ្នោត និងឈរឈ្មោះឱ្យអ្នកណាម្នាក់ដែលខ្លួនជឿថា បានបំភាន់ការបោះឆ្នោតទូទៅនៅថ្ងៃទី 14 ខែឧសភា។
មុននេះ គេរាយការណ៍ថា មានការចោទប្រកាន់ អ្នកតំណាងរាស្ត្រជាប់ឆ្នោត៧១រូប ក្នុងមណ្ឌល ៣៧ក្នុងប្រទេសថៃ។
ជុំវិញការចោទប្រកាន់ មកលើលោក Pita Limjaroenrat មេដឹកនាំនិងជាបេក្ខជន នាយករដ្ឋមន្ត្រីនៃគណបក្សរីកចំរើន ដែលបានឈ្នះការបោះឆ្នោត តើលោកនឹងត្រូវបានរារាំង មិនអោយចូលរួមក្នុងការបោះឆ្នោតក្រោមបទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញសម្រាប់ការ កាន់កាប់ភាគហ៊ុននៅក្នុង iTV Plc ដែរឬទេ? .
លោក Sawaeng បាននិយាយថា គណៈកម្មាធិការស៊ើបអង្កេតរបស់ EC មិនទាន់បញ្ចប់ការស៊ើបអង្កេតលើករណីរបស់លោក Pita នោះទេ។ ទោះយ៉ាងណាក៏ដោយ រដ្ឋធម្មនុញ្ញថៃ ហាមមិនឱ្យម្ចាស់ភាគហ៊ុននៃស្ថាប័នសារព័ត៌មានណាមួយ ចូលរួមប្រកួតប្រជែង ការបោះឆ្នោតទូទៅនោះទេ៕ ដោយធីរីណា

...

រូប​ថត​: Bangkok Post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print