ភ្នំពេញ៖ ករណីអ្នកស្នងរូបរហ័សនាមលោកតាដំបងដែកបានបង្ហោះសារនិងរូបថតរបស់តារាសម្តែង សូដានីតា ឲ្យចូលខ្លួនដោះស្រាយបំណុលបានក្លាយជារឿងថ្មីគួរឲ្យចាប់អារម្មណ៍។ មុននេះនាងក៏បានធ្វើការបញ្ចេញសារតបត្រឡប់ទៅកាន់ភាគីម្ខាងទៀតនូវអតីតកាលដែលធ្លាប់បានជួយលោកតាដំបងដែកដែរ។
គ្រូស្នងរូបឈ្មោះលោកតាដំបងដែក បានបញ្ចេញសារដ៏ក្តៅគកុកមួយជុំវិញរឿងរ៉ាវតារាសម្តែង សូដានីតា បានជាប់បំណុលទាក់ទិននឹងការលេងតុងទីន និងការខ្ចីប្រាក់ ដោយក្នុងសារនោះបានស្នើឲ្យសូដានីតាចេញមុខដោះស្រាយបំណុលខ្ទង់ម៉ឺនដុល្លារនោះ។
បេីតាមលោកតាដំបូងដេក បានអោយដឹងថា តារាស្រី សូដានីតាបានជំពាក់លុយគាត់តាមរយះការលេងតុងទីនច្រេីនក្បាល ហេីយមិនព្រមសងលុយត្រឡប់មកវិញ ទេ ដែលចំនួនលុយនោះគឺខ្ទង់រាប់សិនម៉ឺនដុល្លារ។ ក្រៅពីបញ្ចេញសារហេីយនោះលោកតាដំបូងដែកក៏បាន បញ្ចេញរូបភាពប្រតិបត្តិការផ្ទេរលុយដែលធ្លាប់វេរលុយទៅអោយតារាស្រី រូបនេះផងដែរ។ ជាក់ស្តែងបានខ្លឹមសារទាំងស្រុងរបស់លោកតាដំបូងដេកបានរៀបរាប់ថា សូដានីតាបានយកប្រាក់ពីលោកតាដំបងដែរកជាង១០ម៉ឺនដុល្លារពីការលេងតុងទីនក្បាល 1000$ ក្បាល 150$ ក្បាល 200$ក្បាល 2000$ ខណៈដែលគាត់ក៏ឲ្យនាងសងតាមលទ្ធភាពដែរ ហើយចុងក្រោយគឺសូដានីតា បានយកប្រាក់ខ្ចីបន្ថែម៤ពាន់ដុល្លាទៀតក៏មិនសង។ ក្រៅពីជំពាក់គ្រូស្នងរូបខាងលើក៏មានការទម្លាយថាសូដានីតាបានជំពាក់ប្រាក់ប្អូនស្រីលោកតាមដំបងដែកដែរ ដែលសរុបទាំងពីរនាក់ មិនក្រោមម្ភៃមុឺន ដុល្លារឡើយ។ គ្រូស្នងរូបខាងលើបានលើកឡើងថា មុនសម្រេចចិត្តផុសគឺមានការជូនដំណឹងហើយប៉ុន្តែនៅតែគ្មានចំលើយស្ងាត់ឈឹង។ ទោះជាយ៉ាងណាមិនស្ងាត់បាត់ដំណឹងឡើយស្រាប់តែមុនេះគេបានឃើញតារាស្រីរូបនេះបានបញ្ចេញយោបល់តបត្រឡប់ទៅកាន់គ្រូស្នងរូបខាងលើវិញដោយបានទាំងបើកកាយរឿងរ៉ាវចាស់ៗមកផងដែរ។ នាងបានតបត្រឡប់ទៅវិញថា អារី ហៅ លោកតា ដំបងដែក ! កន្លងមក ឫធ្លាប់ខ្ចីលុយខ្ញុំ ខ្ញំនាំដើរលេង ផឹកសុីលុយខ្ញំពីភ្នំពេញដល់ខេត្តឆ្ងាយៗ នឹង ខ្ចីលុយខ្ញុំរាប់និនដែលបង់ការ ក៏មិនថា លោកតាឯង បើកហាងរកលុយបង់ហាងមិនបាន តើអ្នកណាជួយ ? លុយ តុងទិន គេបោកទៅ ខ្ញុំជាអ្នកធានាចេញសង ម៉េចក៏មិនគិតផង ? ម៉ានខែមុន លោកតា ដំបងដែកឯង យកកាតគ្រីឡាន២ ទៅ បញ្ចាំ តើអ្នកណាជាអ្នកសំរួលអោយ ? លុយ តុងទិនគេបោក អារត្ន័ម៉ែអារត្ម័៨មុឺន$ ជាពួកក្រុមលោកតាឯង តែពួកវាងាប់ចោលលុយ ១ ចង់ក កូន ចងកសំលាប់ខ្លួន ម៉ែ សុខចិត្តក្នុងពេទ្យ ខ្ញុំសុខចិត្តចេញសងទៅលោកតាដំបងដែកឯង ពីមុនតើលោកតាឯងដើរសុីចាយលុយខ្ញុំ ពេលថត រឿង រាជនីភូមិគ្រិះ លោកតាដំបងដែកឯង (អារី)មានរឿងអីខ្លះ ? អ្នកណាអ្នកចេញមុខជួយ? លោកតា ខ្ចីលុយគេ ខ្ញុំទាក់ទងអោយរហូត ម៉េចមិនសួរសិន ?
គេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីនេះនឹងត្រូវបន្តទៅជាយ៉ាងណា។ គួរបញ្ជាក់ដែរថានេះមិនមែនជាលើកដំបូងទេដែលករណីនៃការលេងតុងទីន និងខ្ចីប្រាក់ត្រូវបានម្ចាស់ប្រាក់ប្រកាសជាសាធារណៈឲ្យចូលខ្លួនដោះស្រាយបំណុល ហើយគេរងចាំតាមដានបន្តទៀតថារឿងនេះនឹងទៅជាយ៉ាងណា៕ ដោយ ៖ វឌ្ឍនា