រថយន្តសាំយ៉ុងបេីកបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យរបួសធ្ងន់ម្នាក់​ ស្លាប់ម្នាក់នៅផ្លូវ៦០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ​ ៖​ យុវជនពីរនាក់​ ម្នាក់ស្លាប់​នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់​ បន្ទាប់ជិះម៉ូតូមួយគ្រឿងរៀបនឹងបត់ឆ្លងផ្លូវ ត្រូវបានរថយន្តសាំយ៉ុងបេីកមកពីក្រោយបុកពេញទំហឹង អូសជាង១០ម៉ែត្រខ្ទាតចូលទៅគន្លងផ្លូវម្ខាងទៀតត្រូវរថយន្ត Prius កិនបន្ថែមរួចបើកគេចបាត់អស់​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ត្រង់ចំណុច ច្រកចូលផ្សារក្រមួន ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

​     សពជនរងគ្រោះ​មាន​ឈ្មោះ​ សឹម​ សុខឌី​ន​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ មុខរបរ​សិស្ស​ ស្នាក់នៅ​ភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌ​មាន​ជ័យ​​ ។
​     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា ដំបូងឡេីយគេបានឃេីញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1IL-4258 ធ្វេីដំណេីរក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានបង្អង់ល្បឿនរៀបនឹងបត់ឆ្វេង ស្រាប់តែមានរថយន្តម៉ាកសាំយ៉ុង មិនចាំពណ៌ មិនចាំផ្លាកលេខ បេីកក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូជនរងគ្រោះពេញទំហឹង អូសជាង១០ម៉ែត្រ ខ្ទាតយុវជនម្នាក់ចូលទៅគន្លងផ្លូវម្ខាងទៀត ជាអកុសលត្រូវរថយន្ត Prius មួយគ្រឿងទៀតមិនចាំផ្លាកលេខ បេីកមកកិនចំក្បាលបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯយុវជនម្នាក់ទៀតរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
​    ប្រភពដដែលបានបន្តថា ពេលដែលបង្កគ្រោះថ្នាក់ចរាចរណ៍រួចហេីយនោះ រថយន្តបង្កទាំងពីរគ្រឿងមិនបានឈប់នោះទេ គឺបានបន្ថែមល្បឿនបេីករត់គេចបាត់ស្រមោលទៅ។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ​ ហើយបានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យមកវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ រង់ចាំស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមច្បាប់​ ។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចជំនាញបានធ្វេីកំណត់ហេតុ​ រួចប្រគល់ជូនសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print