ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Toyota Prius មួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវនៅភ្លើងស្តុបក្តាន់ពីរបាក់មួយកង់ជាពីរកំណាត់ កាលពីវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបក្តាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រពព័ត៌មានបានឱ្យដឹងថា នៅពេលកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក Toyota Prius ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ2BF-0867 បេីកបរដោយបុរសម្នាក់បានធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុីពីលិចមកកេីតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកេីតហេតុក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្មបាក់មួយកង់ជាពីរកំណាត់ រីឯរថយន្តបង្កបានខូចខាតថ្ពាល់ចំហៀងខាងឆ្វេងយ៉ាងដំណំ ដោយមិនអាចបន្តដំណេីរទៅមុខបានទៀតនោះទេ ។ ភ្លាមៗនោះម្ចាស់រថយន្តបង្កបានប្រញាប់ប្រញាល់ហៅរថយន្ត
ស្ទួចមកអូសរថយន្តរបស់ខ្លួនចេញពីកន្លែងកើតហេតុរហូតមកដល់ចំណុចភ្លើងស្តុបទួលពង្រ តាមមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់ជាប់ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែង និងស្ទូចរថយន្តបង្កយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ