ផ្ទុះធុងខ្យល់បណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់នៅសង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកបុរសម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីផ្ទុះធុងខ្យល់កំពុងផ្សារអេទ្រិច​ កាលពីវេលាម៉ោង១០និង២០នាទីព្រឹក​ ថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០២៣​ នៅភូមិព្រៃព្រីងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុបុរសម្នាក់ជាជាងបានយកធុងខ្យល់មកផ្តុំផ្សារដែកខណៈកំពុងផ្សារស្រាប់តែផ្ទុះធុងនោះឡេីងខ្ទៀតអំបែងប៉ះចំជេីងស្ត្រីម្នាក់ដែលកំពុងអង្គុយក្បែរនោះបណ្តាលឱ្យរងរបួសជេីងធ្ងន់ចំណែកបុរសជាជាងរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print