កំពង់ផែវៃឆ្លាត​ឈីងចូវ ប្រទេសចិន​ធ្វើអ្នកកាសែតកម្ពុជា​ មានការស្ងើចសរសើរជាខ្លាំង

ចែករំលែក៖

ទីក្រុង​ណាននីង៖​ ក្នុងដំណើរទស្សកិច្ចនៅខេត្ត​ GUANGXI​ ប្រទេសចិន​ រយះពេល​ ៦ថ្ងៃកន្លងមកនេះ​ ប្រតិភូ​សារព័ត៏មានកម្ពុជាចំនួន​ ៩​អង្គភាព​ បា​នស្ងើចសរសើរជាខ្លាំង​ចំពោះ​កំពង់ផែវៃឆ្លាត​ឈីងចូវ ដែលជាកំពង់ផែលំដាប់ទី៥ និងបង្ហាញ​ធ្វើឱ្យក្រុមអ្នកសារព័ត៍មានទាំងអស់ កាន់តែស្វែងយល់អំពីការ​ធ្វើ​ទំនើបកម្ម​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រេីប្រាស់ចុងក្រោយ(AI) ក្នុងការបញ្ជាដឹក​ជញ្ជូន​ទំនិញ​ ដោយ​គ្មានមនុស្សបេីកបរ​។

ក្នុងការទស្សកិច្ចកំពង់ផែវៃឆ្លាត​ឈីងចូវ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីថ្ងៃទី​១៦​ ខែមិថុនា​ ឆ្នាំ​២០២៣​ នៅទីក្រុងឈីងចូវ​ ខេត្តក្វាងស៊ី ប្រទេសចិន​។

សូមជម្រាបជូនថា​ កំពង់​ផែ​នេះត្រូវ​បានគេចាត់ទុកថាជា​លេីកទី៧​ របស់​ចិន​ ដែលបានផ្លាស់ប្ដូរពីបុរាណ​ទៅជា​កំពង់ផែ​វៃឆ្លាត​ដែលប្រេីប្រាស​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​គេ​នៅលេីពិភពលោក​ដំបូង​របស់​ចិន​ ដែលដឹកទំនិញ​តភ្ជាប់​ពីកំពង់ផែ​ទៅផ្លូវ​រថភ្លើង​ដឹកយកទៅចែកចាយនៅតាមតំបន់នានា​ ក្នុងប្រទេសចិន​ និងមួយចំនួនផ្សេងទៀតយកទៅចែកចាយនៅ​លេីពិភពលោកផងដែរ។កំពង់ផែ​វៃឆ្លាត​មួយ​នេះ​ គឺប្រេីប្រាស់នៅប្រព័ន្ធទំនេីបមានដូចជា៖​ ប្រព័ន្ធ​AI ,GPS,សាកថ្ម​ និង​ត្រីវិស័យ​នានា​ ក្នុងការដឹក​ជញ្ជូន​ទំនិញ​ទាំង​នោះ​ មិនតែប៉ុណ្ណោះអ្វីដែលកាន់តែ​អស្ចារ្យនោះ​នៅពេលដែល​រថយន្ត​ទាំង​នោះ​អស់​ថ្ម​ គឺរថយន្តទាំងនោះ​អាចទៅសាកថ្មដោយខ្លួនឯង​ មិនចាំបាច់មានមនុស្សនាំយកទៅសាកថ្មនោះទេ។

គួរបញ្ជាក់ដែរថា​ កំពង់ផែ​វៃឆ្លាត​នេះ​ អាច​ផ្ទប់​ទំនិញ​បាន​ ២លាម៦០ម៉ឺនតោន​ ហេីយ​កាប៉ាលអាចដឹកទំនិញចូលចតបាន​គឺមានទំងន់​ចាប់ពី​ ១០ទៅ២០ម៉ឺនតោន​ផងដែរ​។ កំពង់ផែ​មួយ​នេះ​ ត្រូវ​បានដាក់ឱ្យដំណេីរការ​អស់រយៈពេល​ ២ឆ្នាំ​មកហើយ​។

នាឱកាសនោះដែរ បានធ្វើក្រុមអ្នកកាសែតកម្ពុជា​ ពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំង នៃដំណើរទស្សកិច្ចលើកនេះ និងធ្វើឱ្យពួកគាត់ស្វែងយល់អំពីវីធីមួយចំនួនរបស់រដ្ឋាភិបាលចិន​ ក្នុងការកាត់បន្ថយភាពក្រីក្រ​ និងលើកកំពស់ជីវភាពប្រពលរដ្ឋ នេះក៏ជាបទពិសោធល្អៗសំរាប់កម្ពុជាយកទៅសិក្សាផងដែរ។

ក្នុងអំឡុងកម្មវិធីនេះ អ្នកសារព័ត៌មាន នឹងទៅទស្សនកិច្ចទីក្រុងសំខាន់របស់ខេត្តក្វាងស៊ី ដូចជា៖ទីក្រុង Nanning ទីក្រុង Qinzhou ទីក្រុងv Liuzhou ទីក្រុង Guilin និងកន្លែងផ្សេង ទៀតជាបន្តបន្ទាប់ ដើម្បីចុះផ្សាយស្តីពីការតភ្ជាប់សកម្មភាព របស់ក្វាងស៊ី ជាមួយប្រទេសអាស៊ាន និងការសងសង់គម្រោងច្រករបៀងទាំងផ្លូវគោក និង ផ្លូវទឹកថ្មីធំៗ នៅភាគខាងលិច។ ទន្ទឹមនឹងនោះ ក្រុមអ្នកសារព័ត៌មានកម្ពុជា មានឱកាស ទទួលបានបទពិសោធន៍បេតិកភណ្ឌវប្បធម៌អរូបី ស្រដៀងនឹងប្រទេសកម្ពុជា និងធ្វើបទសម្ភាសទីតាំងគំរូអភិវឌ្ឍន៍ ឧស្សាហកម្មជាដើម៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print