រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​តេ​អេ​រ៉​ង់​ដើម្បី​ពិភាក្សា​

ចែករំលែក៖

​ទីភ្នាក់ងារ​ព័ត៌មាន​ IRNA​ របស់​អ៊ី​រ៉​ង់​បាន​ផ្សព្វផ្សាយ​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ លោក​ Laurent​ Fabius​ បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​តេ​អេ​រ៉​ង់​ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​មួយ​ថ្ងៃ​កាលពី​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៥​ ដែល​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ី​រ៉​ង់​ លោក​ហា​ស្សាន​ រ៉ូ​ហា​នី​ រួម​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ដទៃ​ផ្សេង​ទៀត​ផង​ដែរ​ ។​

s3.reutersmedia

​នេះ​ជា​លើក​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​រយៈពេល​១២​ឆ្នាំ​ដែល​មានដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការ​បរទេស​បែប​នេះ​ទៅ​កាន់​ប្រទេស​អ៊ី​រ៉​ង់​។​ ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​ បាន​សម្រេច​ធ្វើ​ឡើង​បន្ទាប់​ពី​សម្រេច​ផ្លែផ្កា​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​ស្តី​អំពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ី​រ៉​ង់​ និង​មហាអំណាច​លោក​ខាងលិច​ ដោយ​លោក​ខាងលិច​បាន​យល់ព្រម​ប​ន្ថូ​រ​បន្ថយ​ការ​ដាក់​ទណ្ឌកម្ម​អី​រ៉​ង់​ ចំណែក​អ៊ី​រ៉​ង់​វិញ​ក៏​បាន​បន្ធូរបន្ថយ​មហិច្ឆតា​អាវុធ​បរមាណូ​របស់​ខ្លួន​ផង​ដែរ​នោះ​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​មានការ​ខ្នះខ្នែង​ច្រើន​ជាងគេ​ក្នុង​ចំណោម​មហាអំណាច​ដទៃ​ផ្សេង​ទៀត​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​វិជ្ជមាន​ជាមួយ​ភាគី​អ៊ី​រ៉​ង់​នេះ​។​ ទីភ្នាក់ងារ​អ៊ី​រ៉​ង់​ IRNA​ បាន​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ផ្សព្វផ្សាយ​ថា​ នៅ​អំឡុង​ខែកញ្ញា​ ឆ្នាំ​២០១៥​ខាង​មុខ​ ប្រតិភូ​ជាន់ខ្ពស់​បារាំង​ស្តី​អំពី​ពាណិជ្ជកម្ម​ និង​សេដ្ឋកិច្ច​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​អ៊ី​រ៉​ង់​ ។​

​លោក​ Fabius​ បាន​ថ្លែង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ បារាំង​មាន​ក្តី​សង្ឃឹម​ និង​ជា​ជឿជាក់​ថា​ ខ្លួន​នឹង​មាន​កិច្ច​ព្រម​ព្រឿ​ង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ី​រ៉​ង់​ នៅ​ពេល​ប្រទេស​នេះ​រួច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​នោះ​។​ ដោយសារ​តែ​អ៊ី​រ៉​ង់​មាន​ជាប់​នូវ​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​នោះ​ បារាំង​មិន​អាច​ធ្វើ​កិច្ច​ព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​តេ​អេ​រ៉​ង់​បាន​ឡើយ​ ។​

​ក្រៅពី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ី​រ៉​ង់​រួច​ហើយ​ រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​ក៏​បាន​ជួប​ជាមួយ​សម​ភាគី​របស់​ខ្លួន​ គឺ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ី​រ៉​ង់​ លោក​ Mohammad​ Javad​ Zarif,​ ជួប​ជាមួយ​ លោក​ Mohammad​ Reza​ Nematzadeh​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​អ៊ី​រ៉​ង់​ និង​ លោក​ Masoumeh​ Ebtekar​ ប្រធាន​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អ៊ី​រ៉​ង់​ផង​ដែរ​ ។​ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ IRNA​ ។​

​រដ្ឋមន្ត្រី​ការ​បរទេស​បារាំង​រំពឹង​ថា​ អំឡុង​ទស្សនកិច្ច​ទៅ​កាន់​អ៊ី​រ៉​ង់​ លោក​មាន​គម្រោង​ពិភាក្សា​គ្រប់​ប្រធានបទ​ទាំងអស់​ ៕​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print